​អាជ្ញាធរ​ខេត្ដកោះកុង​ប្ដឹង​ផ្អាក​សំណង់​ល្មើសច្បាប់​របស់​លោក​ដួង​ប៊ុ​ន​ធឿ​ន​

ចែករំលែក៖

​ខេត្ដកោះកុង​៖​ តាម​ប្រភព​របស់​ មន្ដ្រី​សាលាក្រុង​ខេមរភូមិន្ទ​ឱ្យ​បណ្ដាញសារព័ត៌មាន​យើង​ដឹង​ថា​ សំណង់​ឥត​ ច្បាប់​របស់​លោក​ ដួង​ ប៊ុ​ន​ធឿ​ន​ ដែល​ កំពុង​សាងសង់​បំពាន​លើ​ដី​(​ព្រែ​កកោះ​ ប៉ោ​)​ ត្រូវ​បាន​សាលាខេត្ដ​កោះកុង​ចេញ​ លិខិត​ឱ្យ​ផ្អាក​ការ​សាងសង់​ហើយ​ កាល​ ពី​រសៀល​ថ្ងៃ​សុក្រ​ ទី​២៩​ ខែមករា​ ឆ្នាំ​ ២០១៦​ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​ពី​មន្ដ្រី​សាលាក្រុង​ខេមរភូមិន្ទ​ ។​

​គួរ​បញ្ជាក់​ថា​ កន្លង​មក​អាជ្ញាធរ​បាន​ ចេញ​លិខិត​ឱ្យ​លោក​ ដួង​ ប៊ុ​ន​ធឿ​ន​ ម្ចាស់​ សំណង់​បញ្ឈប់​ការ​សាងសង់​ជា​ច្រើន​ លើក​មក​ហើយ​ ប៉ុន្ដែ​ខាង​ភាគី​ម្ចាស់​ សំណង់​លោក​ដួង​ ប៊ុ​ន​ធឿ​ន​ មាន​ភាព​រឹង​ រូស​មិន​ព្រម​ឈប់​តាម​ការ​ហាមឃាត់​ របស់​អាជ្ញាធរ​ចេះ​តែ​បន្ដ​សាងសង់​រហូត​មក​ទើប​ខាង​អាជ្ញាធរ​សម្រេច​ប្ដឹង​ទៅ​ សាលាដំបូង​ខេត្ដ​ ។​

​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដកោះកុង​ ក៏​កំពុង​រង់ចាំ​មើល​ថា​ តើ​ចំណាត់ការ​ របស់​តុលាការ​ខេត្ដកោះកុង​ដល់​កម្រិត​ណា​?​ព្រោះថា​សំណង់​នៅ​តាម​បណ្ដោយ​ ព្រែ​កកោះ​ប៉ោ​នោះ​គឺ​មាន​ច្រើន​ស្ទើរ​រាប់​មិន​អស់​ឯណោះ​ ។​ ទោះបីជា​បែប​ណា​គេ​ សង្ឃឹមថា​ សំណង់​ល្មើសច្បាប់​ទាំងនោះ​ អាជ្ញាធរ​អាច​ចាត់វិធានការ​បានជា​មិន​ ខាន​ឡើយ​ ៕​

12665656 copy

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print