ភ្នំពេញ៖ នារីម្នាក់ត្រូវបាននគរបាល ប៉ុស្ដិ៍ទឹកថ្លាឃុំខ្លួនជាបណ្ដោះអាសន្ន តាមបណ្ដឹងរបស់និស្សិតស្រីម្នាក់បាន ប្ដឹងចោទប្រកាន់ពីបទវាយប្លន់យកម៉ូតូ១មួយគ្រឿងតាមរូបភាពគោះទ្វារបន្ទប់ហៅដែលបានប្រព្រឹត្ដកាលពីមួយសបា្ដហ៍មុនហើយទើបតែប្រទះឃើញតាមផ្លូវ ក៏ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចមូល ដ្ឋានភ្លាមៗកាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ជនជាប់ចោទឈ្មោះ កែវ ពិសី ភេទ ស្រីអាយុ១៩ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ស្នាក់នៅ ចល័តក្នុងរាជធានីភ្នំពេញ ។
មន្ដ្រីនគរបាលបានមានប្រសាសន៍ថា ការចាប់ខ្លួនជនជាប់ខាងលើធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះម្នាក់ឈ្មោះឈុក ម៉ាលីស ភេទស្រី អាយុ២១ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះចំណុចកើតហេតុ ខាងលើផ្ទះលេខ៨៨២ ផ្លូវលំ ភូមិត្រញំង ឈូក ក្រុមទី១២ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។
ប្រភពដដែលបានឱ្យដឹងថា តាម ដំណើររឿងដែលសមត្ថកិច្ចបានសាក សួរចម្លើយពីភាគីទាំង២បានបញ្ជាក់ ប្រាប់ថាមុនពេលកើតហេតុកាលពីវេលា ម៉ោង១០និង៣០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះកំពុងតែដេក ស្នាក់នៅក្នុងបន្ទប់របស់នាង ។ ពេលនោះ ក៏មានសំឡេងមនុស្សស្រីគោះទ្វារស្រែកហៅនាងឱ្យបើកទ្វារនាងនឹកស្មានថា ជា បងស្រីរបស់នាងក៏ទៅបើកទ្វារបន្ទប់ ក៏ត្រូវជនមិនស្គាល់ឈ្មោះខាងលើតែ ស្គាល់មុខមាត់ច្បាស់ស្ទុះមកវាយនាង ជាច្រើនដៃបណ្ដាលឱ្យសន្លប់ឈឹង ។
នាងបន្ដថាលុះពេលដឹងខ្លួនឡើង ក៏បាត់ម៉ូតូរបស់នាងចំនួន១គ្រឿងម៉ាកហុងដាគុបសេ៥០ ពណ៌ឈាមជ្រូក ពាក់ ស្លាកលេខភ្នំពេញ1D-2498 និងមាន លេខតួនិងលេខម៉ាស៊ីន០០០៥៩៤៣ ។
ប្រភពដែលបានបញ្ជាក់ទៀតថា ២ថ្ងៃក្រោយមកគឺនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦វេលាម៉ោង៣រសៀលនាងរង គ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទឹកថ្លាដើម្បីឱ្យសមត្ថ កិច្ចជួយធ្វើអន្ដរាគមន៍ ។
ក្រោយកើតហេតុបាន៧ថ្ងៃគឺនៅថ្ងៃ ទី១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៣ ទៀបភ្លឺជនរងគ្រោះបានប្រទះឃើញជន សង្ស័យដើរតាមផ្លូវនៅក្នុងភូមិត្រញំងឈូកក្បែរផ្ទះជួលរបស់នាងក៏នាំគ្នាចាប់ រួចហៅនគរបាលប៉ុស្ដិ៍ទឹកថ្លាមកទទួល យកទៅសួរនាំតែម្ដង ។
ក្រោយពេលសួរនាំជាប់ចោទបាន សារភាពថា នាងពិតជាបានវាយនាង រីឯរងគ្រោះឱ្យសន្លប់ ដើម្បីយកម៉ូតូម៉ាក គុបនោះមែន ប៉ុន្ដែម៉ូតូនោះនាងបាន យកទៅលក់ឱ្យគេបាត់ ហើយក្នុងតម្លៃ ៩០ដុល្លារហើយក៏បានចាយលុយនោះ អស់ហើយដែរ ៕
ដោយ៖ វិបុល