​ជនសង្ស័យ​៧​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅផ្ទះ​សំណាក់​ម៉ា​រី​សំណាង​ពាក់ព័ន្ធ​ជួញដូរ​សារធាតុ​ញៀន​

ចែករំលែក៖

​ខេត្ដមណ្ឌលគិរី៖​ ដោយ​មានការ​អនុ​ ញ្ញាត​ពី​លោក​ សាន​ សុភៈ​ ព្រះរាជអាជ្ញា​ រង​អម​សាលាដំបូង​ខេត្ដមណ្ឌលគិរី​នៅ​ រសៀល​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កម្លាំង​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដមណ្ឌលគិរី​ដឹកនាំ​ ដោយ​លោក​វរសេនីយ៍ឯក​ ម៉ី​ អាន​ ស្នង​ ការ​រង​ខេត្ដមណ្ឌលគិរី​និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​សហការ​ជាមួយ​កម្លាំង​អធិការ​រ​ដ្ឋា​ន​ក្រុង​សែន​ មនោ​រម្យ​ចុះ​ត្រួតពិនិត្យ​ការងារ​រដ្ឋបាល​នៅផ្ទះ​សំណាក់​ម៉ា​រី​សំណាង​ ស្ថិត​នៅ​ក្នុង​ ភូមិ​កណ្ដាល​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​ សែន​មនោ​រម្យ​បាន​ឃាត់ខ្លួន​អ្នក​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​និង​អ្នក​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​៧​នាក់​។​

​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ចាប់ផ្ដើម​នៅ​ វេលា​ម៉ោង​៤​រសៀល​រហូត​មក​ដល់​វេលា​ ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ទើប​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់​ក្នុង​នោះ​ ស្រី​៥​នាក់​ ប្រុស​២​នាក់​ ។​

​លោក​វរសេនីយ៍ឯក​ ម៉ី​ អាន​ ស្នង​ ការ​រង​នគរបាល​ខេត្ដមណ្ឌលគិរី​បានឱ្យ​ ដឹង​ថា​ ក្រោយ​ពី​មានការ​ចង្អុលបង្ហាញ​ពី​ លោក​ឧត្ដមសេនីយ៍ត្រី​ តូច​ យ៉ុ​ន​ ស្នង​ ការ​នគរបាល​ខេត្ដមណ្ឌលគិរី​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ដោយ​ឃាត់​បាន​ជនសង្ស័យ​ជួញដូរ​និង​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​រួច​ក៏​បញ្ជូន​មក​ស្នងការ​ នៃ​ស្នងការដ្ឋាន​ខេត្ដមណ្ឌលគិរី​ដើម្បី​ សាកសួរ​និង​ធ្វើតេស្ដ​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ។​

​ក្រោយ​ពី​សាកសួរ​និង​ធ្វើតេស្ដ​អ្នក​ទាំង​ ៧​នាក់​នោះ​ពិតជា​ប្រើ​ក​ប្រាស់​សារធាតុ​ ញៀន​ និង​ជួញដូរ​សារធាតុ​ញៀន​មែន​ ។​

​លោក​វរសេនីយ៍ទោ​ ឡរ​វ​ ប៉ុន​ នាយ​ រង​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ ដឹង​ថា​អ្នក​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​ទី​១-​ឈ្មោះ​ ធួ​ក​ រ​ដ្ឋា​ ភេទ​ស្រី​ អាយុ​២៤​ ឆ្នាំ​,​ ទី​២-​ឈ្មោះ​ ភ័ក្ដ្រ​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ ធឿ​ន​ លី​តា​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​,​ ទី​៤-​ឈ្មោះ​ ណេ​ង​ បារាំង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​,​ ទី​៥-​ឈ្មោះ​ ហែម​ ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​២៣​ ឆ្នាំ​ ។​ ចំណែក​អ្នក​ជួញដូរ​ទី​១-​ឈ្មោះ​ រឿ​ន​ ប៊ុ​ន​ថា​ន់​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ និង​ទី​២-​ ឈ្មោះ​ប្រុស​ សុខលាភ​ ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​ ។​

​បច្ចុប្បន្ន​នេះ​អ្នក​ទាំង​៧​នាក់​ខាងលើ​ នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ​តាម​នីតិវិធី​ ៕

ses

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print