នៅសប្ដាហ៍ក្រោយនេះ! ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំងកូវីដ១៩ លើ​មនុស្សដំណាក់កាលទី៣

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីក្រុមហ៊ុនចិន​ Sinovac Biotech  បានបង្កើតវ៉ាក់សាំង COVID-19 ដើម្បីសាកល្បងលើមនុស្ស​ដំណាក់​កាល​ទី​៣​នោះ ។ប្រទេស​ឥណ្ឌូណេស៊ី​ ចិន នឹង​ចាប់ផ្ដើមធ្វើ​តេស្ដ​វ៉ាក់សាំងមួយនេះ ទៅលើមនុស្ស​នៅ​សប្ដាហ៍​ក្រោយនេះ ។

ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង​នេះ​គឺ​បន្ទាប់ពី​ប្រ​ទេសឥណ្ឌូណេស៊ី​​មាន​​ករណី​ឆ្លង​នៅ​ប្រទេស​កើន​ឡើង​។ ជាក់ស្តែង ​វ៉ាក់សាំងCOVID-19នេះ​ គឺ​ជា​​ការ​សហការ​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​​ Bio Farma របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ក្រុមហ៊ុន Sinovac Biotech របស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានCNA នៅ​ថ្ងៃទី៦ ខែ​សីហា ម្សិលមិញនេះ ​។

សូមជម្រាបថា ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់សាំង​នេះ​ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា និងត្រូវការ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១៦២០​នាក់​អាយុ​ចន្លោះ​១៨​ទៅ​៥៩​ឆ្នាំ។ ក្នុង​ការ​តេស្ដ​សាកល្បង​នេះ អ្នក​ចូលរួម​ពាក់កណ្ដាល​នឹង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​រយៈពេល​៦​ខែ និង​​អ្នក​នៅ​សល់​ទទួល​បាន​ថ្នាំ​បញ្ឆោត (Placebo)។ បច្ចុប្បន្ន​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន ៨០០​នាក់​ហើយ។

ដោយឡែក មន្ត្រី​សហគ្រាសឱសថ​របស់​​ឥណ្ឌូណេស៊ី​ លោក Erick Thohir បាន​លើក​ឡើង​ថា​ក្រុមហ៊ុន Bio Farma នឹង​ត្រៀម​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ ២៥០លានដូស​​ក្នុង​មួយ​ឆ្នាំ​នៅ​ចុង​ឆ្នាំនេះ​ប្រសិនជា​វ៉ាក់សាំង​ Sinovac នេះ​ទទួល​បាន​ជោគជ័យ។

បើគិត​មក​ដល់ត្រឹមថ្ងៃ​សុក្រទី៧ ខែសីហានេះ ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង ១១ម៉ឺន​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយជាង​៧ម៉ឺននាក់ និង​អ្នក​ស្លាប់ ៥៥២១នាក់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print