ឆ្លងចរន្តអគ្គីសនីឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង នៅខណ្ឌចំការមនយប់មិញ

ចែករំលែក៖

ភ្នំពេញ៖អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនមួយខ្នងនិងសម្ភាៈមួយចំនួនបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែនិងរថយន្ដពន្លត់អគីភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង៤៥នាទីទាបភ្លឺថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០១៦​ តាមបណ្ដោយផ្លូវលេខ៣៤៨​ នៅចំណុចផ្ទះលេខ​ ៣៨​ ក្រុម៣៨A​ ភូមិ៣​ សង្កាត់បឹងកេងកង៣​ ខណ្ឌចំការមន។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានម្ចាស់ឈ្មោះ​ ហេង​ ប្រាក់សុធី​ អាយុ៤៥ឆ្នាំ​ មានមុខរបរជាមន្ត្រីកងរាជអាវុធហត្ថ។

បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគឺម្ចាស់ផ្ទះមិនបាននៅផ្ទះនោះទេ​  លុះដល់ម៉ោង៣ជាងក៏មានអគ្គីភ័យឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។

ក្នុងករណីអគ្គីភ័យឆាបឆេះនេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់ពន្លត់អគ្គីភ័យរបស់អគ្គស្នងការនគរបាលជាតិអស់ចំនួន៦ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។

សូមបញ្ជាក់ថាក្នុងករណីអគ្គីភ័យឆាបឆេះនេះដែរគឺមិនបណ្ដាលអោយរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះទេហើយក៏មិនបណ្ដាលអោយមានអ្នករងរបួសនោះដែរ៕

២

៤

៣

Untitled-1

IMG_6150

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print