ក្រោយអតីតព្រះមហាក្សត្រ និរទេស​ព្រះកាយ បាតុករ​អេ​ស្ប៉ា​ញ នាំគ្នាទាមទារ​ឲ្យ​បញ្ចប់​របបរាជានិយម​ ដើម្បីបង្កើត​របប​សាធារណរដ្ឋ​ឡើងវិញ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអតីតព្រះមហាក្សត្រ Juan Carlos បាននិរទេសព្រះកាយ ខណៈប្រឈមមុខទៅនឹងការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយលើទឹកប្រាក់ចំនួន១០០លានដុល្លារនោះ ក្រុមបាតុករអេស្ប៉ា នៅថ្ងៃទី ខែសីហា ឆ្នាំ២០២០ បាននាំគ្នាចេញមកទាមទារឲ្យបញ្ចប់របបរាជានិយមនៅអេស្ប៉ា និងបង្កើតរបបសាធារណរដ្ឋឡើងវិញ

បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters​ និយាយថា ក្រោយពេលដែលព្រះមហាក្សត្រ Juan Carlos បាននិរទេសខ្លួន បាតុកម្មប្រឆាំង នឹងរបបរាជានិយមបានកើតឡើងនៅទូទាំងអេស្ប៉ា បាតុករអេស្ប៉ារាប់រយនាក់ បាននាំគ្នាចុះផ្លូវនៅក្នុងរាជធានីម៉ាឌ្រី ដើម្បីប្រឆាំងទៅនឹងរបបរាជានិយមអេស្ប៉ា និងទាមទារឲ្យបង្កើតរបបសាធារណរដ្ឋសាជាថ្មី

ជាក់ស្តែង រូបភាពពីការជួបជុំបានបង្ហាញឲ្យឃើញបាតុករមួយចំនួនកាន់ទង់សាធារណរដ្ឋអេស្ប៉ាទី និងស្រែកប្រឆាំងគ្រួសាររាជវង្សដោយបាតុករម្នាក់បាននិយាយថា «​យើងត្រូវបោសសម្អាតប្រព័ន្ធដែលពុករលួយ ហើយយើងគួរចាប់ផ្តើមពីរាជវាំង​» ក្រៅតែពីបាតុកម្មនៅរាជធានីម៉ាឌ្រីនៅថ្ងៃទី ខែសីហា បាតុកម្មក៏មាននៅទីក្រុង Valencia ខណៈបាតុកម្មច្រើនទៀត គ្រោងធ្វើជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ បាតុករ នឹងជួបជុំគ្នានៅកោះ  Mallorca ទីដែលព្រះមហាក្សត្រអេស្ប៉ា Felipe VI គ្រោងយាងទៅនៅសប្តាហ៍នេះ

សូមជម្រាបថាព្រះចៅ Juan Carlos បានឡើងសោយរាជ្យក្នុងឆ្នាំ១៩៧៥ ក្រោយការស្លាប់របស់មេដឹកនាំផ្ដាច់ការ Francisco Franco ហើយបានសោយរាជ្យអស់រយៈពេល៣៨ឆ្នាំ មុនពេលដាក់រាជ្យឲ្យបុត្រាទ្រង់ មហាក្សត្រ Felipe VI ក្នុងខែមិថុនា ឆ្នាំ២០១៤ រហូតមកទល់ពេលនេះ រាជវាំង និងរដ្ឋាភិបាលអេស្ប៉ា ក៏ដូចជាមេធាវីរបស់ទ្រង់ បានបដិសេធពីទីកន្លែងដែលទ្រង់យាងទៅ ប៉ុន្តែគេហទំព័រព័ត៌មានNiusdiario.es នៅថ្ងៃទី សីហាបានបង្ហាញរូបភាពព្រះអង្គនៅអាកាសយានដ្ឋាន អាប៊ុដាបី ប្រទេសអេមីរ៉ាអារ៉ាប់រួម អតីតស្ដេចអេស្ប៉ារូបនេះ ត្រូវគេជឿថា មានទំនាក់ទំនងជិតស្និទ្ធជាមួយរជ្ជទាយាទអេមីរ៉ាអារ៉ាប់រួម

គួរបញ្ជាក់ថា ក្រោយការនិរទេសព្រះកាយ ការស្ទង់មតិមួយបានធ្វើឡើង ដែលក្នុងនោះអ្នកចូលរួមឆ្លើយសំណួរចំនួន៨០ភាគរយ និយាយថាព្រះអង្គត្រូវប្រឈមមុខទៅនឹងនីតិវិធីតុលាការ ទោះជាយ៉ាងណាក្តី អ្នកចូលរួមក្នុងការស្ទង់មតិ ៦៩ភាគរយ ចាត់ទុកថាព្រះអង្គមានតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរប្រទេសអេស្ប៉ា ឲ្យចេញពីរបបផ្តាច់ការមកប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៧៥ មកក្រោយស្ថិតក្រោមការដឹកនាំបែបផ្ដាច់ការរបស់ Franco អស់ពេល៣៦ឆ្នាំ

បច្ចុប្បន្ននៅអេស្ប៉ា បាតុកម្មបានទាមទារឲ្យបញ្ចប់របបរាជានិយមនេះ មិនមែនជារឿងថ្មីឡើយ ជាក់ស្តែងក្រោយការដាក់រាជរបស់ព្រះបាទ Juan Carlos ក្នុងឆ្នាំ២០១៤ បាតុកររាប់ពាន់នាក់បាននាំគ្នាចុះផ្លូវទាមទារឲ្យធ្វើប្រជាមតិលើការបន្តរបបរាជានិយមអេស្ប៉ាញនេះផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print