ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានបង្ហាញនូវ ភាពរីករាយ សុភមង្គល ជាមួយក្រុមគ្រួសារ ខណៈប្រទេសជាតិ មានសន្តិភាព ជាមួយនិងរូបថតជាច្រើនសន្លឹកផងដែរ។
សម្តេចបានមានប្រសាសន៍ថា៖ ៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំ
និងភរិយាតែប៉ុណ្ណោះដោយមិនទាន់គិត
បងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូន
ប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។
បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅ
និងចៅទួតរហូតជាង១០០នាក់ឯណោះ។
សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់
ទេព្រោះក្មេងៗពេលនេះមិនចង់មានកូន
ច្រើនទេ។
សម្តេចបន្តថា៖ ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និងចៅទី១៩។
ចៅប្រុស៣នាក់និងចៅស្រីម្នាក់បាន
លេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។
ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតា
ប្រហែលចង់វាស់កំពស់ជាមួយជីតា
ហើយមើលទៅ៕
ដោយ៖ សុខ ខេមរា