វៀតណាមមានករណីស្លាប់កើនឡើង ដល់​១៦នាក់ហើយដោយកូវីដ​-១៩

ចែករំលែក៖

វៀតណាម៖ មកដល់ថ្ងៃទី១២ខែសីហា វៀតណាមមានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅ១៦នាក់ហើយ ហើយអ្នកស្លាប់ភាគច្រើនគឺមានជំងឺប្រចាំកាយ​​ដំណាក់កាលចុងក្រោយ។
បណ្តាខេត្តក្រុងនៅក្នុងប្រទេសវៀតណាម​បានចាត់វិធានការតឹងតែងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងសរុបកើនឡើងដល់ទៅ​៨៦៦នាក់ ក្នុងនោះមានអ្នកស្លាប់១៦នាក់​។ ចំណែកអ្នកព្យាបាលជាសះស្បើយមាន​៣៩៩នាក់ ។
ទីក្រុងដាណាងជាតំបន់មានករណីឆ្លងច្រើនជាងគេ​ ទាំងនោះហើយបានជាមន្ត្រីក្នុងតំបន់នេះសម្រេច បន្តផ្អាកការហោះហើរចេញចូលទីក្រុងដាណាង​។ មិនតែប៉ុណ្ណោះ ពលរដ្ឋ​មានសិទ្ធិធ្វើដំណើរទៅផ្សារទិញសម្ភារ៣ថ្ងៃម្តងគឺចាប់ពីថ្ងៃទី​១២ខែសីហានេះទៅ។ គ្រួសានីមួយៗនៅទីក្រុងដាណាងទទួលបាន
បណ្ណសម្រាប់ទៅផ្សារតែ​៥សន្លឹកប៉ុណ្ណោះសម្រាប់រយៈពេល​១៥ ដើម្បីបញ្ចៀសការជួបជុំគ្នាច្រើន។
ចំណែកក្រុមហ៊ុនផ្លូវដែកពីទីក្រុងហូជីមិញ ទៅកាន់ហាណូយ​និងពីហាណូយមកកាន់​ហូជីមិញវិញ​ត្រូវបានផ្ទាកចាប់ពីថ្ងៃទី​១៤ខែសីហា ដោយសារតែផលប៉ះពាល់នៃការឆ្លងកូវីដ​-១៩​កើនឡើងខ្ពស់។
បច្ចុប្បន្ននៅលើពិភពលោក​មានករណីឆ្លងកូវីដ​-១៩ ជាង២០លាននាក់ហើយ ប៉ុន្តែពេលនេះក្តីសង្ឃឹម បានកើតមានឡើងក្រោយពេលរុស្ស៊ីប្រកាសជាផ្លូវការអំពីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ហើយនៅពេលដ៏ខ្លីខាងមុខ នឹងមានវ៉ាក់សាំងប្រើប្រាស់ បញ្ចប់ក្តីកង្វល់ពីកូវីដ​-១៩ទៀតហើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print