អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា លោក Jimmy Lai ដែលជាមហាសេដ្ឋីសារព័ត៌មានប្រចាំហុងកុង ខណៈដែលលោក ត្រូវបានប៉ូសីលឃាត់ខ្លួន ពីបទគប់គិតជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយមានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី របស់ទីក្រុងហុងកុងអស់រយៈពេល៣៦ម៉ោងនោះ ពេលនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។
បើតាមប៉ូលីសហុងកុងម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា មហាសេដ្ឋីរូបនេះត្រូវបានឃាត់ខ្លួន ពីបទគប់គិតជាមួយបរទេសដែលជាបទឧក្រិដ្ឋមួយ មានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តឲ្យប្រើនៅទីក្រុងហុងកុង កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០កន្លងទៅ ។
គួរបញ្ជាក់ថា លោក Jimmy Lai គឺជាម្ចាស់សារព័ត៌មាន Apple Daily និង Next Magazine ដែលជាសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ និងតែងតែចេញផ្សាយអត្ថបទរិះគន់ចំៗ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ៕ដោយ៖ស តារា