​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​រីក​ដូច​ផ្សិត​មន្ដ្រីសង្កាត់​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​គ្មាន​ចំណាត់ការ​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ សិប្បកម្ម​កែ​ច្នៃ​ឈើ​ ជា​ច្រើន​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ខ្លាឃ្មុំ​ ឃុំ​ គោក​ធ្លក​លើ​ និង​ភូមិ​ប៉ាត​ត​ ឃុំ​គោក​ ធ្លក​ក្រោម​ ស្រុក​ជីក្រែង​ ខេត្ដសៀមរាប​ រីក​ដុះដាល​ដូច​ផ្សិត​ តែ​ពុំ​ត្រូវ​បាន​ហាម​ ឃាត់​ និង​មាន​វិធានការ​ទប់ស្កាត់​ ឬ​ បង្ក្រាប​នោះ​ឡើយ​ ។​ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ កាប់​បំផ្លាញ​ព្រៃឈើ​កើន​ឡើងជា​លំដាប់​ក្នុង​ការ​ដឹកឈើ​ហ៊ុ​ប​ចូល​រោង​សិប្បកម្ម​ ខុសច្បាប់​ទាំងនេះ​ ។​

​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ សិប្បកម្ម​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ កែ​ច្នៃ​ដោយ​ គ្មាន​ច្បាប់​អនុញ្ញាត​ មិន​តិច​ ជាង​៦០​សិប្បកម្ម​នោះ​ឡើយ​ ក្នុង​នោះ​ ក៏​មាន​សកម្មភាព​ដឹកឈើ​ហ៊ុ​ប​ជា​បន្ដ​ កន្ទុយ​គ្នា​ចូល​ស្រុក​ជីក្រែង​យក​ទៅ​ដាក់​ ក្នុង​សិប្បកម្ម​ និង​ត្រូវ​បាន​ពុះ​បំបែក​ឈើ​ ដោយ​ប្រើ​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ ព្រមទាំង​ ម៉ាស៊ីន​អារច្រៀក​ ខាត់​ឈើ​ដោយ​ម៉ាស៊ីន​ ក្រឡឹង​បង្ក​ឱ្យ​សំឡេង​លាន់​រំពង​អឺងកង​ តែ​ពុំ​ត្រូវ​បាន​លោក​ ថៃ​ គឹ​ម​សុង​ នាយ​ សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​ និង​លោក​ សូ​ ផល្លា​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ ជីក្រែង​ចាប់អារម្មណ៍​នឹង​អើពើ​ពី​ការ​ បង្ក្រាប​នោះ​ឡើយ​ ព្រោះ​លោក​ក៏​ទទួល​ បាន​សក្ការៈ​ពី​ឈ្មួញ​ទាំងនោះ​ដែរ​ បើសិន​ មិន​បាន​ទេ​នោះ​ ម្ល៉េះ​សមលោក​ចាត់​ ការ​តាំងពី​ដំបូង​ឯណោះ​ ។​

​លោក​ ថៃ​ គឹ​ម​សុង​ នាយ​សង្កាត់​រដ្ឋ​ បាល​ព្រៃឈើ​ជីក្រែង​បានឱ្យ​ដឹង​ថា​ ជុំវិញ​ ការ​បើក​សិប្បកម្ម​របស់​ប្រជាពលរដ្ឋ​ លោក​មាន​គម្រោង​បង្ក្រាប​ដែរ​ ប៉ុន្ដែ​មិន​ ទាន់​បាន​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ ស្រុក​ព្រោះ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​បែប​ នេះ​ទាល់តែ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​រួម​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ទើប​អាច​បង្ក្រាប​បាន​ហើយ​កាលពី​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​មុនៗ​លោក​សុំ​បង្ក្រាប​ដែរ​ ។​ ប៉ុន្ដែ​អាជ្ញាធរ​ឃុំ​ និង​អាជ្ញាធរ​ ស្រុក​និយាយ​ថា​ពុំ​ចាំបាច់​ធ្វើ​ទេ​ព្រោះ​ ប្រជាពលរដ្ឋ​២​ភូមិ​នេះ​មាន​ជីវភាព​ ក្រក្រី​ណាស់​សុទ្ធតែ​យក​លុយ​ពី​ធនាគារ​មក​ធ្វើ​របរ​នេះ​ទេ​ ។​ ទោះ​យ៉ាងណា​ក៏​ដោយ​ រដ្ឋបាល​ព្រៃឈើ​ត្រូវ​តែ​បង្ក្រាប​សិប្បកម្ម​ទាំង​ពីរ​ភូមិ​នេះ​ព្រោះ​មានការ​រឹត​បន្ដឹង​ពី​រាជរដ្ឋាភិបាល​ ។​

​យោង​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ហ៊ុ​ប​ ចេញពី​ឃុំ​ខ្វាវ​ ស្រុក​ជីក្រែង​ ខេត្ដ​សៀម​ រាប​ ត្រូវ​បាន​ដឹក​ជា​រៀង​រាល់​យប់​ដោយ​ ពុំដែល​ឃើញ​មានការ​បង្ក្រាប​នោះ​ទេ​ ដោយសារ​តែ​ មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ សមត្ថកិច្ច​ជំនាញ​ បរិស្ថាន​ មេព្រៃ​ និង​ អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ ដែល​ បាន​តាំងខ្លួន​ជា​អ្នក​ទប់ស្កាត់​និង​ការពារ​ ព្រៃឈើ​តែ​ផ្ទុយ​ទៅ​វិញ​សកម្មភាព​ដឹក​ ឈើ​នៅ​តែ​បន្ដ​បាន​ដោយ​រលូន​ ៕

IMG_0095

IMG_0094

...

ដោយ៖ ​ប៊ុ​ន​ រិ​ទ្ធិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print