រដ្ឋាភិបាល​ហ្វីលីពីន ហាម​នាំចូល​សាច់មាន់​ពី​ប្រទេសប្រេ​ស៊ី​ល ក្រោយ​ទីក្រុង​ចំនួន​២ ​នៅ​ប្រទេស​ចិន រកឃើញ​កូ​រ៉ូ​ណាវី​រុស​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីទីក្រុងចំនួននៅប្រទេសចិន បានរកឃើញកូរ៉ូណាវីរុសនៅលើសាច់មាន់ និងជាប់អាហារក្លាសេដែលនាំចូលពី​​ប្រទេសប្រេស៊ី ស្រាប់តែនៅថ្ងៃទី១៤ ខែសីហា ម្សិលមិញនេះ រដ្ឋាភិបាលហ្វីលីពីន បានសម្រេចដាក់បម្រាមបណ្ដោះអាសន្នលើការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ី

ជាក់ស្ដែង នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា ក្រោយមានរបាយការណ៍កាលពីថ្មីៗនេះពីប្រទេសចិនរដ្ឋាភិបាលសម្រេចឃាត់ការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីជាបណ្ដោះអាសន្ន ក្រសួងសង្កត់ធ្ងន់ថា នេះគឺអនុលោមតាមច្បាប់សុវត្ថិភាពចំណីអាហារ ដើម្បីការពារអ្នកប្រើប្រាស់និងអាជីវកហ្វីលីពីន

ប៉ុន្តែទោះបីយ៉ាងណា ក្រសួងកសិកម្មហ្វីលីពីន ពុំបានបញ្ជាក់រយៈពេលនៃការដាក់បម្រាមនេះឡើយ ហើយការនាំចូលសាច់មាត់ពីប្រទេសប្រេស៊ី ស្មើនឹង២០ភាគរយនៃការនាំចូលសាច់ពីបរទេសសរុប ព្រោះប្រេស៊ី ជាប្រទេសរងគ្រោះខ្លាំងលំដាប់ទីលើពិលោកដោយសារជំងឺរាតត្បាតសកល COVID-19 បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងជាង,លានករណីនិងស្លាប់ជាង១០ម៉ឺននាក់ចាប់តាំងពីផ្ទុះដំបូងមក

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ក្រសួងកសិកម្មហ្វីលីពីន បានធានាចំពោះមុខប្រជាជនហ្វីលីពីនថាផលិតផលសាច់មាន់ក្នុងទីផ្សារហ្វីលីពីនបច្ចុប្បន្នគឺមានសុវត្ថិភាពសម្រាប់ទទួលទាន ដោយការដាក់ចេញបម្រាមនេះ ធ្វើឡើងក្រោយអាជ្ញាធរក្រុងសិនជិន នៅថ្ងៃទី១៣ ខែសីហា រាយការណ៍ថា ខ្លួនបានរកឃើញកូរ៉ូណាវីរុស មានជាប់នៅស្លាបមាន់ក្លាសេ ដែលនាំចូលមកពីប្រេស៊ី មុននេះមួយថ្ងៃ ទីក្រុងអ៊ូហ៊ូ ក៏ប្រកាសពីការរកឃើញកូរ៉ូណាវីរុសនៅលើកញ្ចប់បង្គានាំចូលពីអេក្វាឌ័រដែរ

ដោយឡែកសម្រាប់អង្គការសុខភាពពិភពលោក​(WHO)វិញ នៅថ្ងៃទី១៣ ខែសីហាកន្លងទៅ ក៏បានលើកឡើងថា គ្មានភស្តុតាងណាមួយបានបង្ហាញថា កូរ៉ូណាវីរុសអាចឆ្លងពីអាហារទៅមនុស្សបានទេ ប៉ុន្តែតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា វីរុសអាចមានជីវិតរហូតដល់ទៅឆ្នាំ ក្នុងសីតុណ្ហភាព២០អង្សាសេឯណ្ណោះ តែមន្ត្រីជំនាញថា គ្មានភស្តុតាងរឹងមាំណាមួយ បង្ហាញថា កូរ៉ូណាវីរុសអាចឆ្លងពីអាហារមកមនុស្សនោះទេ

គួរបញ្ជាក់ថា បើតាមប្រធានកម្មវិធីអាសន្នរបស់ WHO លោក Mike Ryan បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា « ប្រជាជន មិនគួរខ្លាចអាហារ កញ្ចប់អាហារ ការដឹកជញ្ជូនអាហារឡើយ​»​ ព្រោះយើង គ្មានឡើយភស្តុតាង ដែលបង្ហាញថា អាហារ ចង្វាក់ផលិតកម្ម គឺមានពាក់ព័ន្ធនឹងករណីឆ្លងនៃកូរ៉ូណាវីរុស៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print