ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើកឡំប្រឺតារេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យគាបជាប់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ជាជនរងគ្រោះបើកឡំប្រឺតាពាក់ស្លាកលេខ ភ្នំពេញ 1GR-2950 តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានគេចពីរថយន្តជ្រុលចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឲ្យគាបជាប់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញដឹកយកទៅសង្គ្រោះភ្លាមៗ។
បន្ទាប់ពីកើតហតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចយកឡំប្រឺតា ទៅរក្សាទុកនិងនាំជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យ៕ ជ្រោយពេជ្រ