បុរសម្នាក់បើកឡំប្រឺតាបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើកឡំប្រឺតារេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើងបណ្តាល​ឲ្យ​គាប​ជាប់​រងរបួស​ធ្ងន់​។​

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទី​យប់ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងសង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុគាត់បានឃើញ​បុរស​ម្នាក់​ជា​ជនរងគ្រោះបើកឡំប្រឺតាពាក់ស្លាកលេខ ភ្នំពេញ 1GR-2950 តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង ទៅជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​គេច​ពី​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក​​បង្គោល​ភ្លើង​ពេញទំហឹងបណ្តាលឲ្យគាបជាប់រងរបួសធ្ងន់ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​គាស់​ចេញ​ដឹកយកទៅ​សង្គ្រោះភ្លាមៗ​។

បន្ទាប់ពី​កើត​ហ​តុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​យក​ឡំប្រឺតា ទៅ​រក្សាទុកនិងនាំជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យ​៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print