គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះប្រមូលនារីរកស៊ីផ្លូវភេទឃាត់៥នាក់ប្រុសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖ គណៈបញ្ជាការឯងភាពខណ្ឌពោធិ៍សែនជ័យដឹកនាំលម្លាំងដោយលោកឃឹម​ ស៊ុនសូដា​ អភិបាលរង​ បានបើកប្រត្តបត្តិការចុះប្រមូលនារីរកស៊ីផ្លូវភេទ​ កាលពីវេលាម៉ោង៩និង៥០នាទី​ យប់ថ្ងៃទី៤ខែធ្នូ​ ឆ្នាំ​២០១៥​ នៅចំណុចខាងលិចប៉ុសិ៍កាកាប​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍​សែនជ័យ​ និងឃាត់មនុស្សចំនួន៦នាក់ក្នុងនោះមានប្រុស២នាក់យកទៅធ្វើការអប់រំ។ ឮ

នារីរកស៊ីផ្លូវភេទដែលត្រូវបានកម្លាំងគណះបញ្ជាការឯកភាពធ្វើការឃាត់ខ្លួនទាំងនោះទី១ឈ្មោះញឹក​ យាន់នី​ ភេទស្រី​ អាយុ៣៣​ឆ្នាំ​ មានស្រុកកំណើតនៅខេត្តកណ្តាល​ ទី២​ ឈ្មោះ​ ញឹក​ យាមី​ ភេទស្រី​ អាយុ២៩ឆ្នាំ​ មានស្រុកកំណើតខេត្តកណ្តាល​ ទី៣ឈ្មោះ​ ឡេង​ ស្រីណប​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ទី៤ឈ្មោះ​ អឹម​ ស្រីល័ក្ខ​ ភេទស្រី​អាយុ២២ឆ្នាំ​ មានស្រុកកំណើតនៅខេត្តកណ្តាល​ ទី៥ឈ្មោះ​ស៊ីម​ តុង​ ភេទប្រុសអាយុ២២ឆ្នាំ​ មានស្រុកកំណើរខេត្តកំពត​ ទី៦ឈ្មោះ​ទឹម​ វុទ្ធី​ ភេទប្រុស​អាយុ២៦​ ឆ្នាំ​ ស្នាក់នៅសង្កាត់កាកាប​ ខណ្ឌពោធិ៍​សែនជ័យ​។

លោកឃឹម​ស៊ុន​សូដា​ បានអោយដឹងថា​ ដោយសារតែមានរញេរញៃនៅតាមដងផ្លូវសារធារណះនិងធ្វើអោយខូចវប្បធម៍នារីខ្មែរធ្លាក់អាប់អោនដោយសារតែនារីរកស៊ីផ្លូវភេទទាំងនោះលោកបានដឹកកម្លាំងធ្វើការចុះប្រមូលឃាត់បានំនួន៦នាក់ក្នុងនោះមានប្រុស២នាក់ដែលជាអ្នកចាំដឹកនារីយកទៅដាក់អោយមូយដើម្បីយកទៅធ្វើការអប់រំ។

ក្រោយពេលឃាត់ខ្លួនលោកឃឹមស៊ុនសូដាបានដោះលែងឈ្មោះទឹម​ វុទ្ធី​ អោយត្រលប់ទៅផ្ទះវិញចំណែកមនុស្សប្រុសស្រីចំនួន៥នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីសង្គមកិច្ចដើម្បីធ្វើការអប់រំបន្ថែម៕

...

ដោយ៖សុខាសែនជ័យ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print