រយៈពេល៤ថ្ងៃ ភ្ញៀវទៅលេងខេត្តត្បូងឃ្មុំ មានចំនួន ១៥,៧០៦នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ រយៈពេល៤ថ្ងៃនៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរចំនួន ១៥,៧០៦នាក់ ស្រីចំនួន ,៧១៨នាក់ បរទេសចំនួន ១២នាក់។

បើតាមលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្នុងខេត្តត្បូងឃ្មុំដែលមានភ្ញៀវទៅទស្សនារួមមាន៖

រមណីយដ្ឋានហ្លួងព្រះស្តេចកន

ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ

រមណីយដ្ឋានទឹកធ្លាក់ហោង

ភូមិនេសាទ(មាត់ឃ្មង់)

រមណីយដ្ឋានព្រះធាតុបាស្រី

តាសែដូងក្រអូប

សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង

ចំការឈូករត្នន៍

លោក អឿន រិទ្ធ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាការណែនាំរបស់លោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ខេត្តបានរៀបចំការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ១៩នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានណែនាំចំពោះភ្ញៀវទេសចរទាំងអស់ សូមមានវិធានការការពារដោយខ្លួនឯងពីជំងឺកូវីដ១៩ និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print