ប៉ូលីសថៃ បន្តឃាត់ខ្លួនអ្នកចម្រៀង rap និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​៧​នាក់​ នៅក្នុង​ការបង្ក្រាប​លើ​ក្រុមបាតុករ

ចែករំលែក៖

អន្តរជាតិ៖ តារចម្រៀងថៃ rap និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​៧​នាក់ ​ត្រូវបានប៉ូលីស​ថៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី២០ខែសីហា ឆ្នាំ២០២០ ក្នុង​ការបង្ក្រាប​លើ​ក្រុមបាតុករ ដែល​បាន​ក្លាយជា​ចលនា​គំរាមកំហែង​ខ្លាំងជាងគេ​ចំពោះ​រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​អតីត​មេ​បញ្ជា​កងទ័ព​លោក Prayuth Chan-ocha​។​ ការធ្វើបាតុកម្មនេះ ដោយក្រុមបាតុករភាគច្រើន​ជា​សិស្ស​និស្សិត​បាន​ចោទប្រកាន់​រដ្ឋាភិបាល​លោ​កថា​មិនមាន​សមត្ថភាព​និង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​គួរបញ្ជាក់ថា ក្នុងចំណោម​អ្នក​ត្រូវបាន​ប៉ូលីសឃាត់ខ្លួន​ គឺមាន​លោក Dechathorn Bamrungmuang ជាសមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ត​ន្រីRap ប្រឆាំងនឹង​របប​ផ្តាច់ការ​។ ដោយលោក​បាន​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ​ទិដ្ឋភាព​ប៉ូលីស​នាំខ្លួន​លោក​ទៅ​ការិយាល័យ​ប៉ូលិស​ដើម្បី​សាកសួរ​។​

​សូមជម្រាបថា ក្រុមអ្នកតវ៉ា​ដែល​កំពុង​ប្រឈម​នឹង​ទោស​បះបោរ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក Prayuth លាលែង​ពី​តំណែង​។ ដោយសារ​តួនាទី​សំខាន់ៗ​ក្នុងគណៈ​រដ្ឋមន្ត្រី​ថៃ​ត្រូវ​កាន់កាប់​ដោយ​អតីត​ឧ​ត្ត​ម​សេនីយ៍​នៅឡើយ ចលនា​ប្រឆាំងនឹង​ការក្តោបក្តាប់​អំណាច​យោធា​នៅក្នុង​នយោបាយ​ថៃ និង​ការដឹកនាំ​របស់លោក Prayuth កាន់តែ​មានការ​កើនឡើង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print