លោកគ្រូអ្នកគ្រូ និងសិស្ស នៅអាមេរិក ប្រឆាំងការបើកទ្វារសាលារៀនឡើងវិញខណៈកូវីដ១៩​មិនទាន់គ្រប់គ្រងបាន

ចែករំលែក៖

សារព័ត៌មាន​ NBC ​បានផ្សាយថា អាមេរិកមានគម្រោងបើកទ្វារសាលារៀន ឡើងវិញ​ ក្នុងពេលដ៏ខ្លីខាងមុខ​ ប៉ុន្តែ មានគ្រូបង្រៀន និងសិស្សជាច្រើននៅអាមេរិក។
ក្នុងពេលជាមួយគ្នានោះដែរ នៅទីក្រុងញូវយ៉កអាមេរិក គ្រូវបង្រៀន បានព្រមានធ្វើមហាបាតុកម្ម ប្រឆាំង គម្រោងបើកទ្វារសាលារៀន​។ ចំណែក​នៅMassachusetts សមាគមន៍គ្រូបង្រៀនរដ្ឋនេះបានអំពាវនាវឲ្យបន្តសិក្សាតាមអនឡាញជាបន្តទៀត។
នៅញូវយ៉កមានសិស្សដល់ទៅ​១,១លានាក់​ ហើយបណ្តាសាលារៀនមានគម្រោងបើកទ្វារឡើងវិញ​ ក្នុងរយៈពេល​៣សប្តាហ៍ខាងមុខ ។ ប៉ុន្តែនៅក្នុងស្ថានភាព​បច្ចុប្បន្ន ដែលមានករណីឆ្លងរាលដាលកូវីដ១៩ខ្ពស់ បានធ្វើឲ្យ គ្រូបង្រៀននិងសិស្ស បានប្រឆាំងគម្រោងបើកសាលារៀន អាចនឹងមានករណីឆ្លងជាច្រើនបន្ថែមទៀតដល់សិស្ស ។
បច្ចុប្បន្ន អាមេរិកមានករណីឆ្លង កូវីដ១៩ រហូតដល់ទៅ​5,800,457នាក់ ស្លាប់ 179,250នាក់ និងព្យាបាលជាសះស្បើយ3,127,466នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print