ក្រោយរង​ការរិះគន់​ខ្លាំងលើ ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប បានបំពាន​វិធានការ​ COVID-19 លោកក៏សម្រេចចិត្តដាក់ពាក្យលាលែង

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​រង​ការរិះគន់​ខ្លាំងទៅលើស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប លោក Phil Hogan នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០២០ លោកក៏បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ហើយ ក្រោយ​ចូលរួម​ក្នុង​កម្មវិធី​អាហារ​ពេល​ល្ងាច​មួយ​នៅ​អៀរ​ឡង់​ដែល​នោះ​ជា​បំពាន​វិធានការ​ជំងឺCOVID-19 កាល​ពីមួយ​សប្ដាហ៍​មុន​។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល​ទីក្រុង​ឌុយ​ប្លាំ​ង ជា​អ្នក​ដាក់​សម្ពាធ​ខ្លាំងជាងគេ​លើ​លោក Hogan ទោះ​លោក​ជា​មន្ត្រី​តំណាង​ប្រទេស​នៅ​ក្បាលម៉ាស៊ីន​ដឹកនាំ​សហភាព​អឺរ៉ុប​ក្ដី​។​

​សូមជម្រាបថា លោក Phil Hogan វ័យ​៦០​ឆ្នាំ និង​ជា​ស្នងការ​ពាណិជ្ជកម្ម​រប​ស់​សហភាព​អឺរ៉ុប ពីដំបូង លោក បាន​សុំទោស តែ​មិន​ប្រកាស​លាលែង​ឡើយ​។​ ប៉ុន្តែមកដល់ពេលនេះ លោក Hogan បានដាក់​ពាក្យ​លាលែង​ឲ្យ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប លោកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន នៅ​ថ្ងៃទី​២៦ ខែសីហា ស្របពេល​សម្ពាធ​ធ្លា​ក់លើ​លោក​កាន់តែខ្លាំង​ឡើងៗ​។

​ក្នុង​សេចក្ដីថ្លែងការណ៍មួយ​របស់​លោក Hogan និយាយ​ថា៖ «​វា​កាន់តែច្បាស់​ទៅៗ​ដែល​រឿងរ៉ាវ​ពាក់​ព័ន្ធដំណើរ​របស់ខ្ញុំ​ទៅកាន់​អៀរ​ឡង់​នៅពេល​ថ្មីៗ​នេះ ក្លាយជា​ឧបសគ្គ​ក្នុងការ​បំពេញការងារ​ជា​ស្នងការ​សហភាព​អឺរ៉ុប ហើយ​អាច​ប៉ះពាល់​ការងារ​របស់ខ្ញុំ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ផង​។​» ចំណែកឯលោកស្រី អឺ​ស៊ុ​ឡា ក៏បាន​ទទួលយក​ការលាលែង​នេះ ហើយ​បាន​អរគុណ​លោក Hogan ចំពោះ​ការបំពេញ​ការងារ​ដោយ​មិន​នឿយហត់​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាយថា ដោយឡែកនៅប្រទេសអៀរ​ឡង់​វិញ លោកនាយក​រដ្ឋមន្ត្រី Micheal Martin និង​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ​រប​ស់លោក និយាយថា ការលាលែង​នេះ ជាការ​សម្រេចចិត្ត​ត្រូវ​ដោយ​ផ្អែកលើ​អ្វីដែល​កើតឡើង​មួយ​សប្ដាហ៍​កន្លងទៅ​។ ជាក់ស្តែងនៅក្នុងសេចក្ដីថ្លែងការណ៍​រួម​របស់លោក Martin បន្ថែមថា គ្រប់គ្នា​មានការ​ទទួលខុសត្រូវ​ដើម្បី​គាំទ្រ និង​ប្រកាន់ខ្ជាប់​បញ្ញត្តិ​សុខាភិបាល ហើយ​បេក្ខភាព​ដែល​ត្រូវ​ជំនួស​លោក Hogan នឹងត្រូវ​កំណត់ពេល​ក្រោយ​។

​ជុំវិញបញ្ហា​កំហុស​របស់លោក Hogan វិញ ត្រូវបានរដ្ឋាភិបាល​អៀរ​ឡង់​ អះអាងថា លោក​បាន​បំពាន​បី​ចំណុច​។ ទីមួយ លោក​ល្មើស​ការតម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃក្រោយ​ទៅដល់​អៀរ​ឡង់ ហើយ​ទី​ពីរ លោក​មិនបាន​កំណត់​ការធ្វើដំណើរ​របស់ខ្លួន​ខណៈដែល​ប្រទេស​ស្ថិតក្នុង​ក្រោម​ការ​រឹតត្បិត​ដោយសារ​ជំងឺ COVID-19 ឯ​ទី​បី លោក​ចូលរួម​ការជួបជុំ​នៅ​ថ្ងៃទី​១៩ ខែសីហា ដែល​នេះ​បាន​បំពាន​ការ​រឹតត្បិត​ចំនួន​អ្នកចូលរួម​កម្មវិធី​ណាមួយ​។ ដោយក្នុងពិធី​ដែល​លោក Hogan មាន​វត្តមាន​នោះ មាន​អ្នកចូលរួម​ប្រមាណ​៨០​នាក់​។​

​គួរបញ្ជាក់ថា ការចាកចេញ​របស់លោក Hogan បង្កបញ្ហា​លំបាក​ឲ្យ​លោកស្រី អឺ​ស៊ុ​ឡា ព្រោះ​លោក ក៏ត្រូវ​ដឹកនាំ​ការចរចា​ជាមួយ​ចក្រភព​អង់គ្លេស​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ​ការចាកចេញ​ផងដែរ​។ លោក Hogan ផ្ទាល់ មិនបាន​លើកឡើង​ពី​បេក្ខជន​ដែល​នឹង​បន្ត​តំណែង​ពី​លោក​ឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print