ដុតសំរាមផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យស្មានតែឆេះផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖​  ហេតុការណ៍​មួយបង្កឲ្យមានការភ្ញាក់ផ្អើលអស់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីឃើញមានផ្សែងហុយ​ខ្មួលខ្មាញ់ឡើងលើយ៉ាងសន្ទោសន្ទៅ​ដោយស្មានថាមានអគ្គីឆេះផ្ទះប្រជាពលរដ្ឋ ។

ហេតុការណ៍​នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភះ​ ឆ្នាំ​២០១៦​ នៅកន្លែងចាក់សំរាមមួយកន្លែង​ ភូ​មិកំបូល​ សង្កាត់កំបូល​ខណ្ឌពោធិ៍​សែនជ័យ​ 

ដោយសារតែប្រជាពលឃើញមានផ្សែងហុយយ៉ាងសន្ធោសន្ធៅឡើងលើមេឃបាំងបិតពពកពោពេញដោយផ្សែងពណ៌ខ្មៅពាស់ពេញមេឃទើបរាយការណ៍កម្លាំងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ស្មានថាមានអគ្គីឆេះប្រជាពលរដ្ឋធ្វើឲ្យមានការភ្ញាក់ផ្អើលស្ទើអស់មួយខណ្ឌទៅហើយព្រោះតែការដុតសំរាមប៉ណ្ណោះ ។

លុះរហូតដល់វេលាម៉ោងប្រម៉ាណ១និង៤០នាទីក៏មានការភ្ញាក់ផ្អើលម្ដងទៀងព្រោះផ្សែងនៅតែហុយខ្មួលខ្មាញ់មិនឈប់ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលថាមានអគ្គីឆេះភ្លាមនោះលោក យឹម​ សារ៉ាន់​ អធិការខណ្ឌពោធិ៍សែនជ័យ​បានបញ្ជាឲ្យមន្ត្រីក្រោមឱវាតដែលនៅក្នុងមូលរដ្ឋរបស់ខ្លួនចុះទៅពិនិត្យជាក់ស្តែងទើបដឹងថា ការដុតគំនរសំរាមចោលតែប៉ុណ្ណោះ ៕

image1

image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print