សហគមន៍អឺរ៉ុបបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ពីក្រុមហ៊ុនAstraZeneca ប្រមាណ៣០០លានដូស។ កាលពីថ្ងៃទី២៧ខែសីហា គណៈកម្មការអឺរ៉ុប តំណាងឲ្យប្រទេសជាសមាជិកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថអង់គ្លេស-ស្វិ៏ុស AstraZeneca។ តាមកិច្ចព្រមព្រៀងក្រុមហ៊ុននិឹងផ្គត់ផ្គង់វ៉ាក់សាំង៣០០លានដូស។
នេះជាកិច្ចព្រមព្រៀងដំបូងបង្អស់ របស់សហគមន៍អឺរ៉ុប ជាមួយក្រុមហ៊ុនផលិតឱសថប្រឆាំងកូវីដ១៩។ តាមរយៈកិច្ចព្រមព្រៀងនេះអឺរ៉ុបនឹងទិញបន្ថែម១០០លានដូស ទៀតសម្រាប់ចែកចាយដល់២៧ប្រទេសជាសមាជិក។
ក្រៅពីនេះសហគមន៍អឺរ៉ុបក៏បានពិភាក្សាជាមួយក្រុមហ៊ុនឱសថSanofi-GSK, Johnson&Johnson et Curevac និង Moderna ដើម្បីទិញវ៉ាក់សាំងបន្ថែម។ បច្ចុប្បន្នអឺរ៉ុបមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ទៅ១៦៥ប្រភេទដែលកំពុងស្រាវជ្រាវនិងផលិត ក្នុងនោះមាន៣២ប្រភេទស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅតំបន់ផ្សេងៗគ្នា។
វ៉ាក់សាំងដែលត្រូវបានគេវាយតម្លៃថា មានប្រសិទ្ធភាពបំផុតនោះគឺ ChAdOx1 nCoV-19 សហការស្រាវជ្រាវ និងផលិតដោយ មហាវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុនឱសថAstraZeneca ៕