Update ៖ ឃាតកចាក់សម្លាប់អតីតសង្សាររួចរត់ទៅចង.កសម្លាប់ខ្លួនតាមក្រោយសង្ស័យខឹងរឿងចូលដណ្តឹងមិនបាន

ចែករំលែក៖

ភ្នំពេញ៖នារីកម្មកររោងចក្រ ម្នាក់ត្រូវបានអតីតសង្សារ តាមចាក់សម្លាប់នឹងកាំបិតចុងស្រួច ខណះជិះម៉ូតូទៅធ្វើការបង្ករមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ សីហា ឆ្នាំ ២០២០ ចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងភូមិ ត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។រួចជនដៃដល់បានរត់ទៅចង.កសម្លាប់ខ្លួនតាមក្រោយសង្ស័យរឿងចូលដណ្តឹងមិនបាន។ 

នារីរងគ្រោះឈ្មោះ យឺន ស្រីនី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ  ផលិតបរិក្ខារអគ្គីសនី ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយឡែកជនដៃដល់ បានរត់មកចងក សម្លាប់ខ្លួនក្នុងវត្តស្ងួនពេជ្រ មានឈ្មោះ លឹម តិច អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅ ភូមិត្រពាំងវែង ឃុំថ្នល់ទទឹង ខេត្តកំពង់ស្ពឺ។ 

តាមសម្តីរបស់ម្តាយជនរងគ្រោះបានឲដឹងថា ជនសង្ស័យអាចនិងជាអតីតសង្សាររបស់នាង ព្រោះកាលពីម្សិលម្ង៉ៃ ជនសង្ស័យនោះ បានទៅសុំគាត់ ចូលស្តីដណ្តឹងកូនស្រីគាត់តែគាត់មិនព្រមឲ្យ ព្រោះកូនស្រីគាត់ បានប្រាប់ថាមិនយកជនសង្ស័យនោះទេ ទោះបីជាអ្នកទាំង២ ធ្លាប់ស្រលាញ់គ្នា កាលពីនៅ រៀនវិទ្យាល័យក៏ដោយ ហើយពួកគេទាំង២នាក់បានផ្តាច់ការទាក់ទងគ្នាកាលពីជាងកន្លះឆ្នាំមកម្លេះព្រោះជនសង្ស័យបាន លួចទាក់ទងស្រីផ្សេង ធ្វើឲ្យកូនស្រីគាត់ឈឺចិត្ត មិនអាចយកធ្វើជាគូរអនាគតបាន។ហើយកាលពីយប់មិញនេះ ជនសង្ស័យបានឆាតទៅកូនស្រីគាត់និយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់នៅតែប្រកែកមិនទទួលយកដដែលហើយក៏មានការឈ្លោះគ្នាតាមឆាតផងដែរ ។

លុះនៅព្រឹកកើតហេតុ នេះក៏មានគេទៅប្រាប់ រូបគាត់ជាម្តាយថា កូនស្រីរបស់គាត់ត្រូវគេ ចាក់សម្លាប់ បាត់ទៅហើយ។

បន្ទាប់មកក៏ប្រទះឃេីញជនដៃដល់ចងកសម្លាប់ខ្លួននៅនឹងដេីមអង្កាញ់ក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះហ៊ុមព័ទ្ធ

កន្លែងកើតហេតុ រង់ចាំផ្នែកជំនាញពិនិត្យកោសល្យវិច័យ  និងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

         ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print