អឺរ៉ុបបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៣០០លានដូសពីក្រុមហ៊ុនAstraZeneca

ចែករំលែក៖

សហគមន៍អឺរ៉ុប​បានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ពីក្រុមហ៊ុនAstraZeneca ប្រមាណ​៣០០លានដូស។ កាលពីថ្ងៃទី​២៧ខែសីហា​ គណៈកម្មការអឺរ៉ុ​ប តំណាងឲ្យប្រទេសជាសមាជិកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថ​អង់គ្លេស-ស្វិ៏ុស AstraZeneca។ តាមកិច្ចព្រមព្រៀង​ក្រុមហ៊ុននិឹងផ្គត់ផ្គង់វ៉ាក់សាំង​៣០០លានដូស។
នេះជា​កិច្ចព្រមព្រៀងដំបូងបង្អស់​ របស់សហគមន៍អឺរ៉ុប​ ជាមួយក្រុមហ៊ុនផលិតឱសថ​ប្រឆាំងកូវីដ​១៩​។ តាមរយៈកិច្ចព្រមព្រៀង​នេះអឺរ៉ុបនឹងទិញបន្ថែម​១០០លានដូស ទៀតសម្រាប់ចែកចាយដល់​២៧ប្រទេសជាសមាជិក​។
ក្រៅពីនេះ​សហគមន៍អឺរ៉ុប​ក៏បានពិភាក្សាជាមួយក្រុមហ៊ុន​ឱសថSanofi-GSK, Johnson&Johnson et Curevac និង Moderna ដើម្បីទិញវ៉ាក់សាំង​បន្ថែម។ បច្ចុប្បន្នអឺរ៉ុប​មានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ទៅ​១៦៥ប្រភេទដែលកំពុងស្រាវជ្រាវនិងផលិត ក្នុងនោះមាន​៣២ប្រភេទ​ស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅតំបន់ផ្សេងៗគ្នា​។
វ៉ាក់សាំងដែលត្រូវបានគេវាយតម្លៃថា មានប្រសិទ្ធភាពបំផុតនោះគឺ ChAdOx1 nCoV-19 សហការស្រាវជ្រាវ និងផលិតដោយ មហាវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុនឱសថAstraZeneca ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print