ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៦ អនុសាខាកាកបាទក្រហមខណ្ឌ ឫស្សីកែវដឹកនាំដោយលោកជា ពិសី អភិបាលរងខណ្ឌព្រមទាំងមន្ដ្រីក្រោម ឱវាទជាច្រើនរូបមកទទួលទេយ្យវត្ថុជា ច្រើនមុខរួមនឹងបច្ច័យមួយចំនួនពីព្រះ ចៅអធិការវត្ដទួលសន្ដិវ័នដើម្បីយកទៅ ប្រើប្រាស់តាមតម្រូវការចាំបាច់ ។
នៅក្នុងពិធីប្រគល់ទេយ្យវត្ថុជាច្រីន មុខជូនដល់អនុសាខាកាកបាទហ្រមខណ្ឌ ឫស្សីកែវនាព្រឹកនោះគណៈកម្មាធិការ អាចារ្យវត្ដបានលើកឡើងថា ដោយមើល ឃើញពីសកម្មភាពមនុស្សធម៌នឹងការ យកចិត្ដទុកដាក់គិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋពីសំណាក់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ កន្លងមកនោះទើបព្រះចៅអធិការវត្ដក៏ ដូចជាគណៈកម្មាធិការវត្ដទួលអស់លោក មូលមិត្ដគ្នាយកទេយ្យវត្ថុដែលរក្សាទុក ក្នុងវត្ដដើម្បីចែកជូនដល់ដៃជនងាយរង គ្រោះនាពេលខាងមុខ។
គណៈកម្មាធិការអាចារ្យវត្ដទួលអស់ លោកបានបញ្ជាក់ថា ទេយ្យវត្ថុទាំងអស់ ខាងលើនេះគឺបានមកពីពុទ្ធបរិស័ទចំណុះ ជើងវត្ដសន្ដិវ័ន។
ក្នុងឱកាសនោះដែរលោកជា ពិសី បានលើកឡើងថា អនុសាខាកាកបាទ ក្រហមខណ្ឌបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យផ្នែកមនុស្សធម៌ដោយមិន ប្រកាន់និន្នាការគណបក្សអ្វីឡើយឱ្យតែ ប្រជាពលរដ្ឋជួបការលំបាកពេលណាគឺ អនុសាខាកាកបាទក្រហមចុះដល់ជានិច្ច។
លោកបានបន្ដថា ទេយ្យវត្ថុទាំងនេះ នឹងយកទៅចែកជូនដល់ដៃជនងាយរង គ្រោះមិនឱ្យខុសគោលបំណងរបស់ព្រះ ចៅអធិការវត្ដទួលសន្ដិវ័នឡើយ ។
ទេយ្យវត្ថុដែលអនុសាខាកាកបាទ ក្រហមខណ្ឌឫស្សីកែវទទួលបានពីព្រះចៅ អធិការវត្ដទួលសន្ដិវ័នរួមមានដូចជា ចានដែកធំ៩០,ចានដែកតូច១០,ចាន ស្រាក់១០០,ធុងទឹកកក៥០,ធុងទឹកក្ដៅ ៥០,ឆ្នាំងបាយ៤០,ឆ្នាំងបាយតូច១០, កំសៀវ៣០,ឆ្នាំងខ្ទះ៥០,ថាសជ័រ៣១៦, ជ្រុញ៥០,ចង្អើរ៥០,មុង៣០,កន្ទេល២០, ភួយ១៥,មី១០កេសធំ និង១០កេសតូច, តែ២៦០កញ្ចប់,ទឹកត្រី១០យួរ,អង្ករ១០ ការុង មានទម្ងន់ស្មើនឹង៥០០គីឡូក្រាម, ចង្ក្រានហ្គាស១០,ទឹកដោះគោ៤៨កំប៉ុង,ស្ករស៥០គីឡូក្រាម និងថវិកា២.៥០០.០០០រៀល ៕
ដោយ៖ អរុណរះ