ភ្នំពេញ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាននិងមានការចូលរួមពីតំណាងអយ្យការ ដឹកនំាដោយលោកវរៈសេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញបានចុះឆែកឆេរបន្ទប់លេខ៥១១ក្នុងសណ្ឋគាររ៉េស៊ីដង់សុខាភ្នំពេញ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលមានទីតំាងស្ថិតក្នុងភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថចកិច្ចបានរកឃើញវ៉ាលី៣ និងកំាភ្លើងខ្លីមួយដើមម៉ាក CZ ខណៈដែលក្រុមជនសង្ស័យបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ ។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈនេះ សមត្ថកិច្ចបានចុះឆែកឆេរនៅសណ្ឋាគារខាងលើដោយឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ជាជនជាតិចិន និងវៀតណាម និង រឹបអូសវត្ថុតាងមួយចំនួននោះរួចមក៕


...
ដោយ៖ ជ្រោយពេជ្រ