ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ សហការជាមូលនគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបឃាត់ខ្លួនជនជាតិកូរ៉េ២៣នាក់សង្ស័យករណីជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធើណេត ។
ការចុះបង្ក្រាបនេះ សមត្ថកិច្ចធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវនាពេលកន្លងមក ទើបមកដល់ថ្ងៃនេះ សមត្ថកិច្ចឈានដល់ការចុះឆែកឆេរវីឡា២កន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវវត្តសំរោងអណ្តែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន បុរសជាជនសង្ស័យជនជាតិកូរ៉េទាំង២៣នាក់ត្រូវបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕
...
ដោយ៖ តុង សីហា