ភ្នំពេញ៖ បុរស០៥នាក់ត្រូវបានកំលាំងអត្តរាគមន៍នគរបាលខណ្ឌសែនសុខសហការណ៍ជាមួយប៉ុស្តុ៍ភ្នំពេញថ្មីដោយជាប់ពីបទលេងល្បែងសីុសងខុសច្បាប់តាមដងផ្លូវសាធារណះ។ ករណីខាងលើនេះកើតឡើងកាលពីម៉ោង២៣និង៣០នាទីយប់ថ្ងៃទី០៤កុម្ភះ២០១៦នៅមុខភោជនីដ្ឋានរស្មីបឹងកក់ ផ្លូវ១៩៦៦ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសទី១ឈ្មោះ ផូរ ភ័ស្ត អាយុ២០ឆ្នាំមុខរបរកម្មករ
រោងចក្រស្នាក់នៅភូមិកៀនឃ្លាំងសង្កាត់ជ្រោយ ចង្វាខណ្ឌជ្រោយចង្វា។
ទី២ឈ្មោះជាវ បូរ៉ា អាយុ១៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី៣ឈ្មោះឡេង ម៉ៅអាយុ៣៨មុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ទី៤ឈ្មោះផាន់ រាជអាយុ២៣ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ទី៥ឈ្មោះឈឿន ធិនអាយុ៤០ឆ្នាំមុខរបររត់ម៉ូតូឌុ
បស្នាក់នៅផ្លូវ៩២ភូមិត្រពាំងស្វាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនប្រជាពលរដ្ឋបានរាយការណ៍ថាមានគេប្រមូលផ្តុំលរងល្បែងសុីសងនៅចំណុចមុខភោជនីដ្ឋានរស្មីបឹងកក់ ពេលនោះកំលាំប៉ុស្តិ៍ភ្នំពេញថ្មីសហការណ៍និងកំលាំងអន្តរាគមន៍ចុះទៅឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នក្រុមអ្នកលេងល្បែងទាំងនេះកំពុងឃាត់នៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតានិតិវិធី៕ តុង សីហា