ក្រុងប៉េកាំង៖ បើកជើងហោះហើរ​មកពី​កម្ពុជា ថៃ និង​ប្រទេស​ប៉ែក​ខាងលិច​ចំនួន៥​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ប៉េកាំង

ចែករំលែក៖

អន្តរជាតិ៖ ទីក្រុង​ប៉េកាំង បន្ទាប់ពីចាប់ផ្ដើម​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ព្រោះហានិភ័យនៃ​ជំងឺ COVID-19 ធ្លាក់មកនៅទាបនោះ ។រដ្ឋបាលក្រុងប៉េកាំង បានចាប់ផ្ដើម​ទទួលយក​ជើងហោះហើរ​ពី​ប្រទេស​ចំនួន​៨​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៣ ខែកញ្ញា​ឆ្នាំ២០២០នេះតទៅ ​ដោយជើងហោះហើរ​ទាំងនោះ គឺមានមកពី​កម្ពុជា ថៃ និង​ប្រទេស​ប៉ែក​ខាងលិច​៥​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ប៉េកាំង ។

​ជាក់ស្តែងនៅ​ថ្ងៃទី​៣ ខែកញ្ញានេះ ជើងហោះហើរ​ទីមួយ​ដែល​ចុះចត​នៅ​ព្រលានយន្តហោះ​រដ្ឋធានី​ចិន គឺជើងហោះហើរ​ពី​ប្រទេសកម្ពុជា​ទៅកាន់​ប៉េកាំង​ គិត​តាំងពី​ខែមីនា​មក​។ ខណៈដែលជាង​៦​ខែ​មកនេះ ក្រុងប៉េកាំង ហាមឃាត់​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ពី​បរទេស​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ជំងឺ COVID-19 ។ ក្រៅពី​កម្ពុជា ជើងហោះហើរ​ពី​ថៃ ក្រិ​ក ដា​ណឺ​ម៉ាក អូទ្រីស និង​កាណ​ដា ក៏​ទទួលបាន​ការអនុញ្ញាត​ផងដែរ​។​

​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ចិន CGTN នៅ​ថ្ងៃទី​៣ ខែកញ្ញា​ បានដកស្រង់ពី​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន បានអះអាងថា ប្រទេស​ទាំងនេះ ទទួលបាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ចិន​ក្នុង​ចាប់ផ្ដើម​ការធ្វើដំណើរ​ជើង​អាកាស​ទៅកាន់​ប៉េកាំង ក្រោយ​ត្រូវបាន​វាយតម្លៃថា​មាន​ហានិភ័យ COVID-19 ទាប​។ ប៉ុន្តែទោះជាយ៉ាងណា លក្ខខណ្ឌ​ក្នុងការពិនិត្យសុខភាព​តឹងរ៉ឹង នឹងត្រូវ​អនុវត្ត​ដដែល​។​

​គួរបញ្ជាក់ថា អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ទៅកាន់​ប៉េកាំង​តាម​ជើងយន្តហោះ​ក្រៅ​ស្រុក​ទាំងអស់ ត្រូវបាន​មាន​លិខិតបញ្ជាក់​អវិជ្ជមាន​ជំងឺ COVID-19 បី​ថ្ងៃមុន​ឡើង​យន្តហោះ ខណៈ​លើក​មុន​គឺ​៥​ថ្ងៃ​។ ទៅដល់​ចិន អ្នកដំណើរ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​ទីតាំង​ក្រៅ​ប៉េកាំង​។ ពួកគេ ក៏ត្រូវ​ធ្វើតេស្ត​ម្ដងទៀត​មុន​ចាក​ចេញពី​ទីតាំង​នោះ ហើយ​ត្រូវ​រាយការណ៍​ពី​កម្ដៅ​របស់ខ្លួន​ចំនួន​៧​ថ្ងៃ​បន្ទាប់​។

​ដោយឡែកលោក Xu Hejian អ្នកនាំពាក្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ក៏បានបញ្ជាក់នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅថ្ងៃទី​៣ ខែកញ្ញានេះថា៖ ទីក្រុង នឹងមិន​ទទួល​អ្នកដំណើរ​លើសពី​មួយ​ពាន់​នាក់​ឡើយ ហើយ​មានតែ​ប្រជាជន​ចិន ប្រជាជន​ប្រទេស​ខាងលើ​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print