ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២០ ដោយយកចិត្តការទុកដាក់ពីលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្ន្ងងការបង្ការ និងទប់ស្កាត់ការរីករាលត្បាតនៃជំងឺកូវីដ១៩ នៅថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ តាមបណ្ដាលវត្តអារាមក្នុងមូលដ្ឋានខណ្ឌចំការមន។
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានប្រគេនទឹកអាល់កុល និងម៉ាស ដល់វត្តចំនួន ០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន រួមមាន៖ វត្តទួលទំពូង, វត្តថាន់, វត្តស្វាយពពែ, វត្តប្រយូវង្ស ហើយក្នុង០១វត្តទទួលបានទឹកអាល់កុលចំនួន ០២កាន និងម៉ាសចំនួន២០០ម៉ាស ដើម្បីប្រើប្រាស់ក្នុងពិធីកាន់បិណ្ឌ០១ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក–លោកស្រីប្រធាន–អនុប្រធានការិយាល័យ–អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ៕
ដោយ៖ ស រស្មី