ខេត្តពោធិ៍សាត់: មន្រ្តីជំនាញ ខណ្ឌសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើក្រុងពោធិ៍សាត់ស្ទាក់ចាប់រថយន្តធុនធំប្រភេទយីឌុបដឹកឈីេអារពេញរថយន្តនៅលេីកំណាត់ផ្លូវលេខ១៥៥។
ប្រតិបត្តិការណ៏នេះមេព្រៃបានសហការបង្រ្កាបរថយន្តដឹកឈើអារកណ្ដាលក្រុងខាងលេីប្រព្រឹត្តឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៦នៅលេីកំណាត់ផ្លូវកៅស៊ូទីតាំងហាមការដឹកលេីសទម្ងន់លេខ១៥៥ស្ថិតក្នុង ភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។
តាមប្រភពពីមន្រ្តីជំនាញចុះអនុវត្តការងារនេះប្រាប់ថារថយន្តត្រូវបានបង្រ្កាបជាប្រភេទរថយន្តធុនធំម៉ាកហ្វុយហ្សូ ពណ៌ខៀវឆ្នូតពណ៌ចម្រុះពាក់ស្លាកលេខភ្នំពេញ ៣A៧១២៨ ដឹកឈើអារប្រភេទគ្រឿងធ្វេីផ្ទះពេញរថយន្ត។ ប្រភពបន្តទៀតថាការឃាត់ចាប់រថយន្តដឹកឈើខុសច្បាប់នេះ ខណៈមានកម្លាំងសម្ងាត់រាយការណ៏ទើបជំនាញត្រៀមចាំចាប់តែម្ដងនៅពេលដែលរថយន្តកំពុងចរាចរណ៏។ ប្រភពដដែលបន្តទៀតថាៈ ជំនាញមិនទាន់បានធ្វេីការវាស់វែងអំពីរកចំនួនម៉ែត្រគូបនៅឡើយទេ ហេីយក៍មិនទាន់ដឹងជាប្រភេទឈើអី្វខ្លះនៅឡើយដែរ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដេីម្បីបន្តតាមនិតិវិធី៕