តុលាការ​តួ​ក​គី! កាត់ទោស​បុរសជាជនជាតិ​អ៊ូ​បេ​គី​ស្ថាន ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ ពីបទ​បាញ់​វាយប្រហារ​​ទៅលើ​ក្លឹប​រាត្រី​មួយ​បណ្តាលឲ្យមនុស្ស ៣៩នាក់​ស្លាប់​

ចែករំលែក៖

អន្តរជាតិ៖ក្នុងសវនាការកាលពីថ្ងៃទី ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ តុលាការតួគី បានសម្រេចកាត់ទោសជនដៃដល់ម្នាក់ ឈ្មោះAbdulkadir Masharipov ដែលជាជនជាតិអ៊ូបេគីស្ថាន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទបាញ់វាយប្រហារដោយកាំភ្លើងទៅលើក្លឹបរាត្រីមួយនៅភាគខាងជើងនៃទីក្រុងអ៊ីស្តង់ប៊ុលដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ស្លាប់កាលពីឆ្នាំ ២០១៧ ដោយរយៈពេលជាប់ពន្ធនាគារមួយជីវិតនេះ ស្មើនឹងការជាប់គុក៤០ជីវិត

ចំពោះការកាត់ទោសនេះធ្វើឡើង បន្ទាប់ពីការជំនុំជម្រះអស់រយៈពេល ឆ្នាំលើការបាញ់ប្រហារមួយនេះ ដែលបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះមុនថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០១៧ នៅក្លឹបរាត្រីមួយឈ្មោះ Reina ក្នុងទីក្រុងអ៊ីស្តង់ប៊ុល

ក្នុងអំឡុងពេលសវនាការខាងលើនេះ លោក Masharipov ដែលជាជនដៃដល់នោះ ត្រូវបានកាត់ទោសពីបទឃាតកម្មដោយចេតនា និងការរំលោភបំពានរដ្ឋធម្មនុញ្ញ ហើយនឹងមិនមានសិទ្ធិទទួលបានការដោះលែងនោះទេ លើសពីនេះទៅទៀត បុរសរូបនេះក៏បានទទួលទោសបន្ថែមចំនួន១៣៦៨ ឆ្នាំទៀតពីបទប៉ុនប៉ងធ្វើឃាតមនុស្ស ៧៩ នាក់ដែលបានរងរបួសក្នុងការវាយប្រហារ និងពីបទកាន់កាប់អាវុធដោយគ្មានអាជ្ញាបណ្ណផងដែរ

បើតាមទីភ្នាក់ងារព័ត៌មានតួគី Anadolu បានចេញផ្សាយថា ពលរដ្ឋអ៊ីស្រាអែល បារាំង ទុយនេស៊ី លីបង់ ឥណ្ឌា បែលហ្ស៊ិក ហ្ស៊កដានី និងអារ៉ាប់ប៊ីសាអូឌីតស្ថិតក្នុងចំណោមជនរងគ្រោះដល់ជីវិត ហើយមនុស្សរាប់សិបនាក់បានរងរបួស ចំណែកក្រុមរដ្ឋឥស្លាម (IS) បាននិយាយថា ខ្លួនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ

ដោយឡែកបុរសម្នាក់ទៀតដែលមានឈ្មោះថា Ilyas Mamasaripov ក៏ត្រូវបានកាត់ទោសឱ្យជាប់គុកជាង ១៤០០ ឆ្នាំផងដែរពីបទជួយរៀបចំគំរោងក្នុងការបាញ់ប្រហារដ៏សាហាវនេះ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតួគីខាងលើ បានរាយការណ៍ថា ជនជាប់ចោទចំនួន ៤៨ នាក់ត្រូវបានកាត់ទោសឱ្យជាប់គុកដោយសារពួកគេជាសមាជិកនៃអង្គការភេរវកម្ម ហើយ ១១ នាក់ទៀតត្រូវបានដោះលែង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print