ខេត្តពោធិ៍សាត់ៈ មានករណីជនមិនស្គាល់មុខយកគ្រាប់បែកមកប្លុងចោលផ្ទះគ្រូបង្រៀននៅភូមិអន្លង់វិល ឃុំ ស្យា ស្រុក កណ្តៀង ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង ០៩.២០ នាទីព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថាៈ ករណីប្រព្រឹត្តនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកគ្រាប់បែកដៃទៅដាក់ក្នុងបរិវេណ
ផ្ទះឈ្មោះ ចាវ វរ៉ូ ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរគ្រួបង្រៀនរស់នៅ ភូមិ/ឃុំ កើតហេតុខាងលើ។
ចុះទៅពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រាប់បែកដៃខាងលើយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្យា។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ។ សុខ ខេមរា
...