តាលីបង់និងអាហ្វហ្គានីស្ថាន​ខិតខំឆ្ពោះទៅរក​កិច្ចព្រមព្រៀងឈប់បាញ់​

ចែករំលែក៖

នៅថ្ងៃទី​១២ ខែកញ្ញា ដំណើរការស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និឹងថ្នាក់ដឹកនាំក្រុមតាលីបង់​ បានជួបពិភាក្សាគ្នា​នៅប្រទេសកាតារ គឺជាពេលវេលាដ៏សំខាន់ដើម្បីស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួន។
មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំនៅទីក្រុង Doha គណៈប្រតិភូទាំងពីរដឹកនាំដោយអាមេរិក បានប្រកាសទទួលស្គាល់ថា នឹងនៅមានបញ្ហាជាច្រើន​នៅខាងមុខ ប៉ុន្តែភាគីពាក់ព័ន្ធនិឹងខិតខំ​ដើម្បីធានាដល់សន្តិភាព​នៅអាហ្វហ្គានីស្ថាន ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានគណៈប្រតិភូអាហ្វហ្គានីស្ថាន ​ដឹកនាំដោយ​ប្រធានគណៈកម្មការជាន់ខ្ពស់ ផ្សះផ្សាជាតិ លោក Abdullah Abdullah បានលើកឡើងពីការខាតបង់ទាំងទ្រព្យសម្បត្តិនិង អាយុជីវិតពលរដ្ឋដោយសារតែ​សង្គ្រាម ។
ក្នុងពេលជាមួយគ្នានេះដែរ ​ចាប់តាំងពីអាមេរិកចុះហត្ថលេខា​ជាមួយក្រុមតាលីបង់ តាំងពីថ្ងៃទី ២៩ខែកុម្ភៈ មកទល់ពេលនេះ មាន​ពលរដ្ឋ​ស្លូតត្រង់ដល់ទៅ​១២ពាន់នាក់ស្លាប់ និង ១៥ពាន់នាក់​រងរបួស។ កត្តាទាំងនោះហើយទើប លោក​Abdullah Abdullah ជំរុញឲ្យមានកិច្ចព្រមព្រៀង​សន្តិភាពឲ្យបានឆាប់បំផុតដើម្បីកាត់បន្ថយការស្លាប់និងរបួសដោយសារសង្គ្រាម​។
កន្លងមកភាគីទាំងពីរ តាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​បាន ដោះដូរអ្នកទោស ដើម្បីបង្កើនទំនុកចិត្ត និងជាការបើកផ្លូវសម្រាប់កិច្ចពិភាក្សាស្វែងរកសន្តិភាព ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print