បើករថយន្តលឿនមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តឡិចស៊ីុសពីក្រោយជ្រុល ចង្កូតទៅបុកសួនរង្វង់មូលជ្រោយង្វារបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញៈ រថយន្តកាមរីគូទស្វិតមួយគ្រឿងបើកក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកគូទរថយន្តឡិចស៊ីុសពីក្រោយ បណ្ដាលឲ្យបែកពោង ហើយពោងនោះមកបាំងមុខធ្វើឲ្យមើលផ្លូវមិនឃើញក៏បានរេចង្កូតទៅបុកសួនរង្វង់មូលជ្រោយង្វារបណ្ដាលឲ្យរងការខូចខាត ។ ក្នុងហេតុការណ៍នោះដែរបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលយាមប្រចាំការនៅគល់ស្ពានជ្រោយចង្វារបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកកាមរីគូទស្វិត ពណ៌ស្លែ ពាក់ស្លាកលេខ សៀមរាប 2A.0022 បានបើកចេញពីលើស្ពានជ្រោយចង្វារ ពីលិចមកកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកគូទរថយន្តឡិចស៊ីស ពណ៌សមិនចាំស្លាកលេខពីខាងក្រោយ ដែលបើកនៅពីមុខបណ្ដាលឲ្យរងការខូចខាតបន្ទិចបន្ទួច ហើយរថយន្តបង្កបានបែកពោងធ្វើឲ្យបាំងមុខមើលផ្លូវមិនឃើញក៏បានរ៉េចង្កូតទៅបុកសួនរង្វង់មូលជ្រោយង្វារ បណ្ដាលឲ្យងការខូចខាតទាំងសួន និងរថយន្តបង្ក តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុរថយន្តឡិចស៊ីសដែល ត្រូវរថយន្តបង្ក បុកពីក្រោយនោះបានបន្តទៅមុខបាត់ស្រមោលដផយមិនចង់មានបញ្ហាវែងឆ្ងាយ រួចហើយក្រោយមកបន្តិចក៏មានកម្លាំង សមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ផងដែរ៕ដោយៈ ព្រែកជ័យ

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print