រដ្ឋមន្ត្រីក្រសួងអប់រំ៖ ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីអប់រំអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីអប់រំអាស៊ាន និងរដ្ឋមន្រ្តីការងារអាស៊ាន តាមប្រព័ន្ធវីដេអូ ស្តីពី៖ ផែនទីបង្ហាញផ្លូវនៃសេចក្ដីប្រកាសអាស៊ានស្ដីពី ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរពិភពលោកនៃការងារ។ ក្នុងអំឡុងនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីអប់រំអាស៊ាន និងរដ្ឋមន្រ្តីការងារអាស៊ាន បានអនុម័ត និងផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវនៃសេចក្ដីប្រកាសអាស៊ានស្ដីពី ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរពិភពលោកនៃការងារ ២០២០-២០៣០។
ផែនទីបង្ហាញផ្លូវនៃសេចក្ដីប្រកាសអាស៊ានស្ដីពី ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរពិភពលោកនៃការងារមានគោលបំណង៤សំខាន់ៗ ដូចខាងក្រោម ៖
1) ប្រែក្លាយចក្ខុវិស័យនិងការប្តេជ្ញាក្នុងសេចក្តីប្រកាសដោយបញ្ជាក់យុទ្ធសាស្រ្តទូលំទូលាយ សកម្មភាពជាក់ស្តែង នៅថ្នាក់តំបន់ និងថ្នាក់ជាតិ និងលទ្ធផលគោលដៅ ដែលត្រូវសម្រេចនៅឆ្នាំ ២០៣០ ។
2) ផ្តល់ការណែនាំជាយុទ្ធសាស្ត្រដល់កិច្ចប្រជុំឧត្ដមមន្ត្រីការងារអាស៊ាន (SLOM) កិច្ចប្រជុំឧត្ដមមន្ត្រីអប់រំអាស៊ាន (SOM-ED) និងក្រុមប្រឹក្សាបណ្ដុះបណ្ដាលវិជ្ជាជីវៈអាស៊ាន(ATC)ស្តីពីការអនុវត្តសេចក្តីប្រកាសសមស្របតាមរយៈផែនការការងារ និងប្រព័ន្ធត្រួតពិនិត្យ / វាយតម្លៃ តាមអាណត្តិរៀងៗខ្លួន។
3) បង្កើតកម្មវិធីតាមវិស័យសម្រាប់៖
• កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល ស្ថាប័នពាក់ព័ន្ធអាស៊ាន វិស័យឯកជន សិក្សាធិការ ដៃគូត្រីភាគី និងអ្នកពាក់ព័ន្ធដទៃទៀត សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។
• កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅអាស៊ាន រួមទាំងអង្គការអន្តរជាតិ ក្នុងការជំរុញលើ ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរពិភពលោកនៃការងារ
4) ចូលរួមចំណែកក្នុងចក្ខុវិស័យជាមូលដ្ឋាននៃអាស៊ាន ២០២៥ និងក្រោយឆ្នាំ ២០២៥ ក៏ដូចជាការត្រៀម និងភាពធន់នៃធនធានមនុស្សអាស៊ានសម្រាប់អនាគត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print