សហគមន៍អឺរ៉ុបអំពាវនាវដល់កូរ៉េខាងជើងគោរពតាមការសន្យាឈប់សាកល្បងមីស៊ីលនិងបរមាណូ

ចែករំលែក៖

សហគមន៍អឺរ៉ុប បានអំពាវនាវដល់កូរ៉េខាងជើងគោរពតាមការសន្យា ផ្អាក​រាល់សកម្មភាពសាកល្បងមីស៊ីល និងគ្រាប់បែកបរមាណូ។ ជាមួយគ្នានោះអឺរ៉ុបបានប្រកាសថា កូរ៉េខាងជើងនឹងមិនអាចក្លាយទៅជាប្រទេសបរមាណូនោះឡើយ តាមសន្ធិសញ្ញា NPT។
សហគមន៍អឺរ៉ុបបានអំពាវនាវដល់កូរ៉េខាងជើងគោរពទៅតាមការសន្យាផ្អាកការសាកល្បង​មីស៊ីលនិងបរមាណូ​។ តាមសន្ធិសញ្ញា​មិនរីកសាយភាយអាវុធបរមាណូពិភពលោក (NPT) គឺកូរ៉េខាងជើង មិនអាចក្លាយជាប្រទេសបរមាណូនោះឡើយ​។
នៅក្នុងសេចក្តីប្រកាសស្តីពី​ការមិនរីកសាយភាយអាវុធបរមាណូ​កាលពីដើមសប្តាហ៍​ សហគមន៍អឺរ៉ុបបានអំពាវនាវកូរ៉េខាងជើង មិនត្រូវសាកល្បងបរមាណូនោះឡើយ។ ជាមួយគ្នានេះអឺរ៉ុប​បានស្នើដល់កូរ៉េខាងជើង​បោះបង់កម្មវិធីបរមាណូ​​និងគោរពទៅតាមសេចក្តីសម្រេចរបស់​អង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុបបានបញ្ជាក់ថា នឹងបន្តរក្សាការដាក់ទណ្ឌកម្មដដែល រហូតដល់កូរ៉េខាងជើងអនុវត្តជំហានវិជ្ជមានក្នុងកម្មវិធីបរមាណូ។
ជាមួយគ្នានេះដែរ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង នៅថ្ងៃទី​១៧ខែកញ្ញា បានឲ្យដឹងថា ប្រទេសនេះនឹងរៀបចំពិធីជួបជុំគ្រួសារដែលបែកបាក់ដោយសារសង្គ្រាម​ ។ លោក​Lee In-young រដ្ឋមន្ត្រីក្រសួងឯកភាពជាតិបង្ហាញក្តីសង្ឃឹមថា នឹងរៀបចំពិធីជួបជុំគ្រួសារ​ក្រោយកូវីដ​-១៩ បានបញ្ចប់ទៅ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print