នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា មានករណីបាញ់ប្រហារនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក ដោយជនដៃដល់បានបាញ់ដល់ទៅ៥៥គ្រាប់នៅទីសាធារណៈបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និង២នាក់ទៀតរងរបួស។
បណ្តាញទូរទស្សន៍ KYW-TV បានផ្សាយថា ការបាញ់ប្រហារ កើតឡើងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី ១៦ខែកញ្ញា (ពេលវេលានៅអាមេរិក) ជិតតំបន់South 70th និង Reed Bird។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានមនុស្សម្នាក់ស្លាប់ និង៧នាក់រងរបួស។
ការបាញ់ប្រហារកើតឡើងនៅក្នុងពិធីជប់លៀងដែលមានមនុស្សប្រមាណ៦០នាក់ចូលរួម ភាគច្រើនជាយុវវ័យ ហើយការបាញ់ប្រហារនោះបណ្តាលឲ្យមនុស្ស៤នាក់រងរបួស មានអាយុពី១៥-១៧ឆ្នាំ។ មន្ត្រីក្នុងតំបន់មិនបានផ្តល់អត្តសញ្ញាណជនរងគ្រោះស្លាប់នៅឡើយទេ។ មកទល់ពេលនេះមិនទាន់មានបុគ្គលណាមួយត្រូវបានចាប់ខ្លួនក្រោយការបាញ់ប្រហារខាងលើនោះឡើយ៕
...
ដោយ៖ ធី រីណា