បុរសម្នាក់ស៊ីុឈ្នួលអារដើមប្រេងខ្យល់អោយគេមិនប្រយត្ន័ត្រូវរលំសង្កត់ចំក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះជីវិតប៉ុន្តែយឹតពេលទៅហើយខណះបុរសម្នាក់កំពុងអារដើមឈើរមិនប្រយត្ន័ត្រូវរលំសង្កត់ពីលើបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ៩ខែកុម្ភះឆ្នាំ២០១៦ នៅភូមិកណ្ដៀងរាយ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ ព្រំ ឡន អាយុ ៣៤ឆ្នាំ មុខរបរ
ស៊ីឈ្នួលអាឈើរមានទីលំនៅ ភូមិបន្ទាយឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្ត ស្វាយរៀង។
ប្រភពបន្តថាមុនពេលកើតហេតុបុរសឈ្មោះព្រំឡនបានមកស៊ីឈ្នួលអាដើមប្រេងខ្យល់អោយអ្នកភូមិម្នាក់មាន ឈ្មោះ គង់ សារុន ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិកណ្ដៀងរាយ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប។
ដោយជនរងគ្រោះអារដើមប្រេងខ្យល់បានអស់ជាច្រើនដើមហើយលុះនៅដើមចុងក្រោយមិនដឹងជាយ៉ាងម៉េចស្រាប់តែភ្លាត់ស្នៀតទាញខ្សែមិនទាន់បណ្ដាលអោយធ្លាក់មករកជនរងគ្រោះចំក្បាលពេញទំហឹង តែម្ដង។
ក្រោយកើតហេតុអ្នកភូមិព្រមទាំងម្ចាស់ដើមប្រេងខ្យល់ក៏បាននាំគ្នាជួយធ្វើចលនាប៉ុន្តែយឹតពេលទៅហើយដោយជនរងគ្រោះបែកក្បាលធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។
សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខណះម្ចាស់ដើមប្រេងខ្យល់ក៏បានជួយឧបម្ថថវិការខ្លះដល់គ្រួសារសពផងដែរ។

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print