បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​នៅ​ជុំវិញ​ពិភពលោក ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ថែមទៀត​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​បាត់បង់

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ធ្វើឡើងចំពេលដែលអង្គការសហប្រជាជាតិត្រៀមរៀបចំជំនួបស្តីពីជីវៈចម្រុះមួយនៅក្នុងខែកញ្ញានេះ បានបញ្ជាក់ថា៖ បណ្តាក្រុមហ៊ុនអន្តរជាតិធំៗនៅជុំវិញពិភពលោក បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសកម្មភាពថែមទៀតក្នុងការការពារធនធានធម្មជាតិដែលបាត់បង់ ក៏ដូចជាការគាំទ្រការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បន្តថា ក្រុមហ៊ុនអន្តរជាតិចំនួន៥៦០ ដែលមានតម្លៃជាទឹកប្រាក់មានតម្លៃប្រមាណពាន់ពាន់លានដុល្លារដែលក្នុងនោះមាន Walmart Citigroup និង Microsoft ផង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនសកម្មភាព ជុំវិញការដោះស្រាយបញ្ហាបរិស្ថានសម្រាប់រយៈពេលច្រើនឆ្នាំទៅខាងមុខទៀត

ក្នុងជំនួបរបស់អង្គការសហប្រជាជាតិនោះ គឺមានបំណងក្នុងការបង្កើតកិច្ចព្រមព្រៀងអន្តរជាតិថ្មីមួយទៀត ដើម្បីបញ្ចៀសគ្រោះមហន្តរាយធម្មជាតិ ដែលមានសភាពធ្ងន់ធ្ងរទៅពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលកំពុងកើតមានដូចជាករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក និងព្រៃអាម៉ាហ្សូនៅប្រស៊ីជាដើម

សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំង៥៦០ បានលើកឡើងថា «​សង្គមដែលមានសុខភាពល្អ សេដ្ឋកិច្ចមាំមួន និងការរីកលូតលាស់នៃអាជីវកម្មអាស្រ័យទៅនឹងធម្មជាតិ រដ្ឋាភិបាល ត្រូវតែអនុម័តគោលនយោបាយនាពេលនេះ ដើម្បីស្តារឡើងវិញការបាត់បង់ធនធានធម្មជាតិក្នុងទសវត្សរ៍នេះ​»​ខណៈវិស័យឯកជនបានបង្កើតគំនិតផ្តួចផ្តើមដែលនឹងជួយកាត់បន្ថយផលប៉ះពាល់លើបរិស្ថាននោះ  គោលនយោបាយរដ្ឋាភិបាល ជារឿងចាំបាច់មួយទៀតដែលអាចបើកផ្លូវឲ្យក្រុមហ៊ុនទាំងឡាយចូលរួមកាន់តែច្រើនជាងពេលបច្ចុប្បន្នក្នុងការជួយបរិស្ថាន

ដោយឡែកនាយកប្រតិបត្តិសម្ព័ន្ធ Business for Nature លោកស្រី Eva Zabey ដែលសម្របសម្រួលក្នុងការចេញសេចក្តីថ្លែងការណ៍ខាងលើ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនបានតាំងចិត្ត និងចេញសកម្មភាពបន្តបន្ទាប់ ប៉ុន្តែការចាត់វិធានការឲ្យបានរហ័សដើម្បីធានាថាមនុស្សទាំងអស់គ្នាអាចរស់នៅដោយសមស្របលើផែនដីទៅតាមធនធានដែលមានកំណត់នោះ ក៏ជារឿងបន្ទាន់ដែរ

សូមជម្រាបថា ម្រែប្រមួលអាកាសធាតុ បានក្លាយជាក្ដីសាកលមួយដែលត្រូវបានដំណោះស្រាយបន្ទាន់ និងរហ័ស ប៉ុន្តែគេនៅតែឃើញភាពយឺតយ៉ាវក្នុងការធ្វើសកម្មភាពទៅតាមកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ទាំងនៅវិស័យឯកជន ប្រជាជនទូទៅ និងកម្រិតរដ្ឋាភិបាលផងដែរ  ជាក់ស្តែងរបាយការណ៍របស់មូនិធិសត្វព្រៃពិភពលោក​(WWF) បានបង្ហាញថា ថនិកសត្វ សត្វស្លាប ត្រី កង្កែបចំនួនភាគ បានវិនាសដាច់ពូជពីភពផែនដីក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ

គួរបញ្ជាក់ថា របាយការណ៍របស់អង្គការមនុស្សធម៌ Oxfam បានបង្ហាញថា អ្នកមានបំផុតភាគរយ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ទ្វេដង ធៀបទៅនឹងអ្នកក្រីក្របំផុត៥០ភាគរយ ពោលគឺអ្នកមានបំផុត៦៣លាននាក់ បំពុលបរិស្ថានលើសអ្នកក្រីក្របំផុត,ពាន់លាននាក់ចំនួនដងណោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print