ចំការអំពៅជិត៥០ហិចតាត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុងសមត្ថកិច្ចសង្ស័យជំហានដំបូងមានគេលួចដុតនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀងៈយ៉ាងហោចណាស់ចំការអំពៅប្រមាណជិត៥០ហិចតាត្រូវភ្លើងឆាបឆេះសន្ធោរសន្ធៅដោយក្រុមកម្មករមិនអាចទប់ស្កាត់បានរហូតជាង២ម៉ោងទើបរលត់ខណះសមត្ថកិច្ចសង្ស័យជំហានដំបូងថាមានអ្នកលួចដុតកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៦ស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោមស្រុកស្វាយទាបខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបម្នាក់មិនបញ្ចេញឈ្មោះបានប្រាប់នគរវត្តថាពិតជាមានករណីឆេះចំការអំពៅពិតប្រាកដមែនដោយមានទំហំខូចខាតប្រមាណ៤៥ហិចតាដែលជាក្រុមហ៊ុនអំពៅរបស់វៀតណាម។
ប្រភពបន្តថាជារៀងរាល់ឆ្នាំដល់ពេលប្រមូលផលអំពៅម្ដងៗគឹតែងតែមានជនមិនស្គាល់មុខមានបំណងមិនល្អលួចដុតដោយអាចមានកាច់កុងគ្នាក្នុងការរកស៊ីម៉្យាងវិញទៀតសង្ស័យអាចជាខាងក្រុមហ៊ុនដុតខ្លួនឯងព្រោះអំពៅក្រោយពីមានភ្លើងឆេះស្លឹកអស់នៅដើមរលូនងាយស្រួលក្នុងការកាប់មិនតែប៉ុណ្ណោះអំពៅក្រោយពីការដុតគឺស្ករមានគុណភាពល្អណាស់ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថកិច្ចនៅបន្តស្រាវជ្រាវរកមូលហេតុអ្វីច្បាស់ពិតប្រាកដ។
សូមបញ្ជាក់ថាការឆាបឆេះចំការអំពៅនេះមិនបណ្ដាលអោយមានមនុស្សណាម្នាក់ប៉ះពាល់ដល់អាយុជីវិតនោះទេ។

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print