មន្រ្តីជាន់ខ្ពស់យោធាវៀតណាម ស្នើ​ឲ្យ​បង្កើត​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន (AMIC)

ចែករំលែក៖

អន្តរជាតិ៖ នាកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) លើកទី១៧នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីជាន់ខ្ពស់វៀតណាម បានស្នើឲ្យបង្កើតសហគមន៍ចារកិច្ចយោធាអាស៊ាន (AMIC) ​ ព្រោះការបង្កើតសហគមន៍នេះ ធ្វើឡើងក្នុងគោលបំណងជាទីប្រឹក្សាសម្រាប់រដ្ឋាភិបាលនិងក្រសួងការពារជាតិរបស់បណ្តាប្រទេសអាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ

ត្តសេនីយ៍ឯក Pham Ngoc Hung ប្រធាននាយកដ្ឋានចារកិច្ចយោធានៃក្រសួងការពារជាតិវៀតណាម នៅក្នុងកិច្ចប្រជុំចារកិច្ចយោធាអាស៊ានលើកទី១៧ បានលើកឡើងថា៖ សហគមន៍ចារកិច្ចយោធាអាស៊ាន នឹងជួយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវាងអង្គភាពចារកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus​ ដកស្រង់តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយមន្ត្រីចារកិច្ចមកពីប្រទេសអាស៊ានផ្សេងទៀត ត្តសេនីយ៍ឯក Pham Ngoc Hung បានបញ្ជាក់ថា សហគមន៍ចារកិច្ចយោធាអាស៊ាន នឹងដើរតួរជាទីប្រឹក្សារសម្រាប់រដ្ឋាភិបាល និងក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់ ជាពិសេសសហគមន៍នេះ នឹងជួយស្ថាបនាសហគមន៍អាស៊ាន

បន្ថែមពីនេះក្នុង​​កិច្ចប្រជុំចារកិច្ចខាងលើ មន្រ្តីជាន់ខ្ពស់វៀតណាមរូបនេះ ក៏បានលើកឡើងពីបញ្ហាផ្សេងទៀតផងដែរ ដូចជា៖ ជំងឺឆ្លងCOVID-19, សន្តិសុខទឹកតាមដងទន្លេមេគង្គ និងស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា សមុទ្រខាងកើត មិនតែប៉ុណ្ណោះ វៀតណាម ក៏បានផ្តោតលើបញ្ហាសន្តិសុខក្នុងតំបន់ និងធ្វើសេចក្តីព្រាងលើដំណោះស្រាយកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមទាំងនោះទៀតផង

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិនិត្យមើលលើឯកសារគម្រោងសហគមន៍ចារកិច្ចយោធាអាស៊ាន និងបញ្ចប់សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមគ្នាលើកិច្ចប្រជុំប្រមុខកម្លាំងការពារជាតិអាស៊ានលើកទី១៧ ដែរ ចុងបញ្ចប់កិច្ចប្រជុំ ត្តសេនីយ៍ Pham បានប្រគល់តំណែងប្រធានកិច្ចប្រជុំចារកិច្ចអាស៊ានឲ្យព្រុយណេ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print