មន្រ្តីជាន់ខ្ពស់យោធាវៀតណាម ស្នើ​ឲ្យ​បង្កើត​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន (AMIC)

ចែករំលែក៖

អន្តរជាតិ៖ នា​កិច្ចប្រជុំ​ចារកិច្ច​យោធា​អាស៊ាន (AMIM) លើក​ទី​១៧​ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីជាន់ខ្ពស់វៀតណាម បានស្នើ​ឲ្យ​បង្កើត​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន (AMIC) ​។ ព្រោះការបង្កើត​សហគមន៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជាទី​ប្រឹក្សា​សម្រាប់​រដ្ឋាភិបាលនិង​ក្រសួងការពារជាតិ​រប​ស់ប​ណ្តា​ប្រទេស​អាស៊ាន ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក Pham Ngoc Hung ប្រធាន​នាយកដ្ឋាន​ចារកិច្ច​យោធា​នៃ​ក្រសួងការពារជាតិ​វៀតណាម នៅក្នុង​កិច្ចប្រជុំ​ចារកិច្ច​យោធា​អាស៊ាន​លើក​ទី​១៧ បាន​លើកឡើងថា៖ សហគមន៍​ចារកិច្ច​យោធា​អាស៊ាន នឹង​ជួយ​បង្កើន​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គភាព​ចារកិច្ច​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Plus​ ដកស្រង់តាមរយៈ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​មន្ត្រី​ចារកិច្ច​មកពី​ប្រទេស​អាស៊ាន​ផ្សេងទៀត ឧ​ត្ត​ម​សេនីយ៍​ឯក Pham Ngoc Hung បាន​បញ្ជាក់ថា សហគមន៍​ចារកិច្ច​យោធា​អាស៊ាន នឹង​ដើរតួរ​ជាទី​ប្រឹក្សារ​សម្រាប់​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់ ជាពិសេស​សហគមន៍​នេះ នឹង​ជួយ​ស្ថាបនា​សហគមន៍​អាស៊ាន​។

​បន្ថែមពីនេះក្នុង​​កិច្ចប្រជុំ​ចារកិច្ច​ខាងលើ មន្រ្តីជាន់ខ្ពស់វៀតណាមរូបនេះ ក៏បាន​លើកឡើង​ពី​បញ្ហា​ផ្សេងទៀត​ផងដែរ ដូចជា៖ ជំងឺឆ្លងCOVID-19, សន្តិសុខ​ទឹក​តាម​ដង​ទន្លេមេគង្គ និង​ស្ថានភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា សមុទ្រ​ខាងកើត​។ មិនតែប៉ុណ្ណោះ វៀតណាម ក៏បាន​ផ្តោតលើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ធ្វើ​សេចក្តីព្រាង​លើ​ដំណោះស្រាយ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ប្រឈម​ទាំងនោះ​ទៀតផង​។

​គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំ​នេះដែរ ក៏បាន​ពិនិត្យមើល​លើ​ឯកសារ​គម្រោង​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន និង​បញ្ចប់​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួមគ្នា​លើ​កិច្ចប្រជុំ​ប្រមុខ​កម្លាំង​ការពារជាតិ​អាស៊ាន​លើក​ទី​១៧ ដែរ​។ ចុងបញ្ចប់​កិច្ចប្រជុំ ឧ​ត្ត​ម​សេនីយ៍ Pham បានប្រគល់​តំណែង​ប្រធាន​កិច្ចប្រជុំ​ចារកិច្ច​អាស៊ាន​ឲ្យ​ព្រុយ​ណេ ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​នៅ​ឆ្នាំក្រោយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print