រថយន្ដពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវកែងបណ្ដាលអោយរថយន្តមួយគ្រឿងក្រឡាប់ផ្ញារជើងនិងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​បុរសដែលជាព្រូរថយន្ដដឹកទឹកកកម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ខណះដែលរថយន្ដដឹកទឹកកកបុកជាមួយរថយន្ដ​ តាកូម៉ា​ ត្រង់ចំណុចផ្លូវកែងហើយបណ្ដាលអោយរថយន្ដដឹកទឹកកកក្រឡាប់ផ្ងារជើងនិងធ្លាក់ទឹកកករាយពេញផ្លូវ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង០០នាទីទាបភ្លឺ​ ថ្ងៃទី១១​ ខែកុម្ភះ​ ឆ្នាំ២០១៦​ នៅចំណុចផ្លូវ១៦៣កែងនិងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ០១​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកហីយ៉ាន់ដាយ​ ពណ៍សរ​ ពាក់ស្លាកលេខ​ ធ​ ០៤៨៧​ ភព២​ បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយព្រូម្នាក់​ទៀតនិងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ លឿមកដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្ដតាកូម៉ា​ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ​ ភ្នំពេញ2AC-6029. ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ឆ្លងកាត់ផ្លូវ១៦៣​ចំពាក់កណ្ដាលពេញទំហឹងបណ្ដាលអោយរថយន្ដដឹកទឹកកកក្រឡាប់ផ្ងារជើងនិងវិលមួយជុំ ធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់។ ចំណែករថយន្ដតាកូម៉ារងការខូចខាតផ្នែចំហៀងខាងឆ្វេង មិនបណ្ដាលឲ្យមនុស្សក្នុងរថយន្តរងរបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថិកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរណ៍រាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

IMG_7508

IMG_7513

IMG_7496

IMG_7486

IMG_7519

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print