បោះឆ្នោតអាមេរិក​៖ ផ្ទុះរថយន្តអ្នកគាំទ្រលោកត្រាំ ត្រូវគេលួចដុតបំផ្លាញ

ចែករំលែក៖

គ្រួសារមួយនៅទីក្រុង Brooklyn បានឲ្យដឹងថា ផ្ទះសម្រាប់ចតរថយន្តដែលមានរថយន្តសម្រាប់ធ្វើដំណើរមួយគ្រឿងនិងរថយន្តដឹកទំនិញមួយគ្រឿង​ត្រូវក្រុមជនមិនស្គាល់មុខ​ដុតបំផ្លាញ​។ មូលហេតុដែលឈានដល់ការដុតបំផ្លាញនេះ គឺដោយសារតែមានទង់“Trump 2020”។
ក្រុមជំនាញ​FBI និង ATF ត្រូវបានហៅទៅស្រាវជ្រាវការដុតផ្ទះរបស់ លោក Denis និង Deana Molla។ លោក Denis បានលើកឡើងថា «ខ្ញុំបានឮសំឡេងផ្ទុះ​ខ្លាំង​ ហើយមានអណ្តាតភ្លើងឆេះ។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើដំបូងគេនោះគឺកូនៗនិងប្រពន្ធខ្ញុំ ហើយខ្ញុំក៏មិនដឹងថា​មានរឿងអ្វីកំពុងតែកើតឡើងនោះដែរ។
អ្នកដែលដុតបំផ្លាញបានសរសេរ​ អក្សរដែលមានខ្លឹមសារថា “Biden 2020”, “BLM” (Black Lives Matter)។ ក្រុមជំនាញបានសន្និដ្ឋាន​ថាជាសកម្មភាពរបស់ក្រុម ប្រឆាំងលោកត្រាំ ។ លោកDenis បានឲ្យដឹងថា លោកបានឃើញមនុស្ស​៣នាក់រត់ចេញពីផ្ទុះ ប៉ុន្តែលោកមិនអាចធ្វើអ្វីបានឡើយក្រៅពីព្យាយាមដឹកកូនពីរនាក់​ដែលមានអាយុ​២ឆ្នាំ និងកូនតូចអាយុ​៥ខែ ព្រមទាំងភរិយារបស់លោកចេញដោយសុវត្ថិភាព។ លោក​Denis បានបញ្ជាក់ថា «ចំណុចសំខាន់គឺគ្រួសារខ្ញុំមានសុវត្ថិភាព​ ការឆាបឆេះសម្ភារមិនមែនជារឿងសំខាន់ជាងគ្រួសារខ្ញុំឡើយ។
លោក​Denis បានបន្តទៀតថា ចាប់តាំងពីលោក​ដាក់ទង់លោកត្រាំ មានមនុស្សជាច្រើនបើករថយន្តឆ្លងកាត់ចាប់អារម្មណ៍យ៉ាងខ្លាំង​ មិនតែប៉ុណ្ណោះមានអ្នកខ្លះទៀតក៏បានថតយករូបភាពទៀតផង​។
ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី​៣ខែវិច្ឆិកាខាងមុខ គឺជារឿងសំខាន់បំផុត ​ពលរដ្ឋអាមេរិក មួយចំនួនធំបានបង្ហាញការមិនពេញចិត្តនឹងប្រធានាធិបតីត្រាំ ដែលបានដឹកនាំអាមេរិក​រយៈពេល​ជិត​៤ឆ្នាំកន្លងមក​ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print