ភ្នំពេញ៖ ជនសង្ស័យមានគ្នា ៦នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមនិងដំបងបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាក zoomer x ពីយុវជន២នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខាងត្បូងរបងសាលាស៊ីសុវត្តិ តាមបណ្តោយផ្លូវលេខ១៨៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ជនរងគ្រោះពីអំពើប្លន់ខាងលើដែលជា ម្ចាស់ម៉ូតូ មានឈ្មោះគង់ សុភ័ក្ត្រា ភេទប្រុសអាយុ២៦ ឆ្នាំ មុខរបធ្វើការនៅក្នងផ្សារទំនើបអីអន និងម្នាក់ទៀតឈ្មោះ សូឡង់ ឌី ភេទប្រុស អាយុ២២ឆ្នាំ ចំណែកម៉ូតូដែលត្រូវត្រូវជនសង្ស័យប្លន់យកទភបាត់មាន ម៉ាកzoomer x. ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FJ 1190 ។
តាមការៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបគេនិងមិត្តភ័ក្តបានចេញពីធ្វើការនៅផ្សារទំនើបអ៊ី អន ហើយនាំគ្នាទៅញុំាអីនៅម្តុំក្រោយវាំង ខណះជិះម៉ូតូចេញបានបន្តិចស្រាប់តែមានជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខ ដេញពីក្រោយរហូតមកដល់ចំណុចកើតហេតុស្រាប់តែមកស្ទាក់មុខហើយដកកាំភ្លើងខ្លីមិនចាំម៉ាកពីចង្កេះភ្ជង់និងគ្នីគ្មាផ្សេងទៀតប្រដាប់ដោយដំបងស្ទើគ្រប់ដៃបានគំរាមយកម៉ូតូហើយឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតជនរងគ្រោះត្រូវបានកម្លាំងអាវុធហត្ថដឹកយកទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ ដើម្បីជួយអន្តរាគមន៍ស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។ គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុអស់រយះពេលជិតមួយម៉ោងគេមិនសង្កេតឃើញកម្លាំងនគរបាលមូលដ្ឋានណាម្នាក់មកជួយអន្តរាគមន៍ទេឬមួយក៏កម្លាំងនគរបាលខណ្ឌដូនពេញមិនមានកម្លាំងល្បាតពេលយប់ទើបមានក្រុមជនខិលខូចលួចឈ្លាតឱកាសចេញប្លន់ដូច្នេះ ។
សូមបញ្ជាក់ទៀតថានៅចំណុចជាប់របងសាលាស៊ីសុវត្ថិខាងលិចនិងខាងត្បូងតែងតែមានបទល្មើសជាញឹញញាប់ដូចជាលួច ឆក់ ប្លន់ តែមិនដែលឃើញកម្លាំងសមត្ថកិច្ចបង្ក្រាបបាបម្តងសោះ ។ ដូចនេះប្រជាពលរដ្ឋបានសូមណូពរដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានសូមពង្រឹងមូលដ្ឋានរបស់ខ្លួនល្បាតដើម្បីជួយការពាដល់ប្រជាពលរដ្ឋហើយប្លុកនោះផងដែរសំបូរណ៍ទៅដោយហាង បរទេសស៊ីផឹក និងប្រើប្រាសនូវគ្រឿងញៀនទៀផង ជាពិសេសផ្លូវលេខ៥១កែងនិងផ្លូវលេខ១៨៤តែម្តងបើទោះជាលោកអភិបាលខណ្ឌបានដាក់ឱសានវាទកាលពីដើមខែមករាឆ្នាំ2016 ថា អោយបង្ក្រាបអោយអស់នូវ ល្បែងស៊ីសងគ្រប់ប្រភេទ រួមមានកន្ទុយលេខ (ឆ្នោត)ហ្គេមបាញ់ត្រី និងការជួញដូរក៌ដូចជាប្រើប្រាស់គ្រឿញៀននាពេលថ្មីៗនេះក៌នៅមិនទាន់ឃើញមានមន្ត្រីក្រោមឱវាទណាម្នាក់ធ្វើការអនុវត្តបាននៅឡើយដែរ ព្រោះតែខ្លាចរលំឆ្នាំងបាយរបស់ខ្លួន ៕
ដោយ៖ ព្រែកជ័យ