ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបាន សេចក្តីក្រើនរំលឹក ស្តីពីវិធានការការពារជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស អំពីស្ថានភាពជំងឺគ្រុនឈឺក (ឈឺកគន់ហ្គន់យ៉ា) និងវិធានការការពារជំងឺនេះ ដែលមានដូចតទៅ ៖
១. ស្ថានភាពជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិបានបញ្ជាក់ថា ជំងឺគ្រុនឈើក គិតត្រឹមម៉ោង ០៩ព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ មានករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ៥៩៩៨នាក់ ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធ ឃ្លាំមើលជំងឺគ្រុនឈាមពីបណ្តារាជធានី-ខេត្តចំនួន ២១ខេត្ត ដែលក្នុងនោះ ជាង ៨០% (ខ្សែបន្ទាត់ក្រហមនៃរូបក្រាហ្វិក ខាងក្រោម) នៃករណីឈឺទាំងនេះ មកពីខេត្តសៀមរាប ខេត្តតាកែវ និងព្រះវិហារ។ ការចម្លងជំងឺគ្រុនឈីកនេះ មានសមាមាត្រខុសគ្នា តាមក្រុមអាយុ ហើយបើយោងតាមរបាយការណ៍តាមប្រព័ន្ធនេះដែរ ក៏បានបញ្ជាក់ថា ៥៤% (ស្មើនឹង ៣២៥៤ នាក់) នៃករទាំងនោះ ជាមនុស្សពេញវ័យ ៣១% (១៨៧០នាក់) ជាកុមារអាយុ ៥ឆ្នាំឡើង និង ១៥% (៨៧៤នាក់) ជា កុមារអាយុក្រោម ៥ឆ្នាំ។ សូមកត់សំគាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺជាស្ត្រីមានចំនួន ៥៥% (៣២៩៤នាក់) និងអ្នកជំងឺជាបុរសមានចំនួន ៤៥ % (២៧០៤នាក់ ជាសះស្បើយហើយ នៅសល់ប្រមាណជា ៤%)។ អ្នកជំងឺប្រម៉ាណជា ៩៦% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បាន % (២៤០) ទៀតប៉ុណ្ណោះ ដែលកំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕
សូមអាននូវខ្លឹមសារទាំងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
ដោយ៖ សិលា