មន្រ្តីជាន់ខ្ពស់ថៃ ប្រកាសថា៖ នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ បើតាមកាសែតបាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បានអះអាងកាលពីថ្ងៃទី២៥ខែកញ្ញាថ្មីៗនេះថា នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹមតែរយៈ៧ថ្ងៃប៉ុណ្ណោះ ប្រសិនបើមិនមានករណីឆ្លង COVID-19 ក្នុងចំណោមភ្ញៀវបរទេស ដែលនឹងមកដល់ថៃនៅខែតុលាខាងមុខ។ ចាប់ពីថ្ងៃទី១ ខែតុលា អាជ្ញាធរថៃ អនុញ្ញាតឲ្យភ្ញៀវបរទេសចូលទឹកដីខ្លួនជាថ្មី សំដៅផ្ដល់ដង្ហើមដល់សេដ្ឋកិច្ចឡើងវិញ។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារសប្តាហ៍ក្រោយ រដ្ឋាភិបាលនឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតអំពីទិដ្ឋាការទេសចរណ៍ពិសេស (STV) ដែលនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរស្នាក់នៅរយៈពេលយូរចូលថៃបាន។

សូមជម្រាបថា ជាលើកដំបូងក្នុងពេលជិត៦ខែ ភ្ញៀវទេសចរបរទេស អាចចូលទឹកដីបានវិញហើយចាប់ពីថ្ងៃទី១ ខែតុលាទៅ។ ភ្ញៀវបរទេសពីរក្រុមដំបូងដែលមួយក្រុមមានមនុស្ស៣០០នាក់ នឹងទៅដល់ថៃ។ ប្រសិនបើពួកគេ មិនមានជំងឺ COVID-19 ក្រោយពេល១៤ថ្ងៃនៃការធ្វើចត្តាឡីស័ក រដ្ឋាភិបាលថៃ គ្រោងកាត់បន្ថយរយៈពេលចត្តាឡីស័កនេះ។

ដើម្បីសម្រួលការមកដល់ និងការធ្វើរបស់ភ្ញៀវដែលនឹងមកដល់ ក្រសួងទេសចរថៃ បានទាក់ទងមន្ទីរពេទ្យឯកជនអំពីការផ្តល់បុគ្គលិកសុខាភិបាលបន្ថែមដើម្បីជួយក្នុងដំណើរការធ្វើតេស្តរកជំងឺ Covid 19 ឬក៏ត្រូវអនុញ្ញាតក្រុមអ្នកទេសចរទៅធ្វើតេស្តនៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែករបស់រដ្ឋដើម្បីបំបែកលំហូរភ្ញៀវទេសចរនៅស្ថានីយមកដល់។

ប្រសិនបើគម្រោងទេសចរនេះដំណើរការទៅរលូន ក្រសួងទេសចរណ៍ថៃ នឹងពិចារណាក្នុងការកាត់បន្ថយរយៈដែលត្រូវដាក់អោយនៅដាច់ដោយឡែកមកត្រឹម ថ្ងៃវិញនៅក្នុងពាក់កណ្តាលខែវិច្ឆិកា។ ប៉ុន្តែភ្ញៀវទេសចរនៅតែត្រូវធ្វើការតេស្តរកជំងឺ Covid 19 ចំនួន ដងដដែល ដែលរួមមាន៖ Strip តេស្ត និង Polymerase Chain Reaction (PCR) តេស្ត។

លោក Phiphat បញ្ជាក់ទៀតថា «ភ្ញៀវទេសចរ ៣០០ នាក់ក្នុងមួយសប្តាហ៍ មិនសមស្របទៅនឹងការផ្គត់ផ្គង់ក្នុងវិស័យនេះ ក៏ដូចជាប្រតិបត្តិការទេសចរណ៍ឡើយ។ យ៉ាងណាមិញ តួលេខត្រូវតែសមស្របតាមសមត្ថភាពរបស់បុគ្គលិកសុខាភិបាល ដើម្បីរៀបចំការធ្វើតេស្តរកជំងឺCovid 19 » បន្ថែមពីនេះ លោក ក៏បានលើកយកករណីខេត្តភូកេតមករៀបរាប់ថា៖ ខេត្តនេះអាចធ្វើតេស្ត១០០០ពាន់ដងប៉ុណ្ណោះក្នុងមួយថ្ងៃ

លោក Phiphat  បានសង្កត់ធ្ងន់ថា អំឡុងពេលអនុវត្តគម្រោងទេសចរណ៍នេះ បើមានអ្នកធ្វើតេស្តចេញលទ្ធផលវិជ្ជមានចំនួន ៥នាក់ក្នុងចំណោមភ្ញៀវទេសចរ ៣០០នាក់ គម្រោងក្នុងការស្វាគមន៍ជនអន្តរជាតិមួយនេះនឹងត្រូវលើកពេលជាមិនខាន

គួរបញ្ជាក់ថា ក្រុមប្រឹក្សាទេសចរណ៍បានប៉ាន់ប្រមាណថា នៅពេលដែលវិស័យទេសចរណ៍របស់ពិភពលោកវិលរកស្ថានភាពធម្មតាវិញចំនួនជនបរទេសទៅកាន់ប្រទេសថៃនឹងឈានទៅដល់ ៦០ លាននាក់ ដែលនឹងរួមចំណែក២៥% នៃផលិតក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ ២០២៣៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print