ភ្នំពេញ៖ អ្នកប្រដាល់ សុច សុវណ្ណ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវឡើងដោះស្រាយមន្ទិលសង្ស័យជាមួយកីឡាករ សេក គឹមរួន មកពីក្លិប អង្គរមានជ័យខេត្តសៀបរាម ក្នុងដំណើរឆ្ពោះគ្រងតំណែងកំពូលជើងឯកអធិរាជស៊ីម៉ង់អូដ្ឋទម្ងន់៦០គីឡូក្រាម នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ លើសង្វៀនTiFFYARENA វគ្គផ្ដាច់ព្រ័ត្រ ។
ជំនួបរវាងកីឡាករ សុខ សុវណ្ណនិងកីឡាករ សេក គឹមរួន មុនឈានដល់វគ្គផ្តាច់ព្រ័ត្រខាងលើនេះ ពួកគេបានព្យាយាមហ្វឹកហាត់ និងវាយឈ្នះឆ្លងកាត់វគ្គជម្រុះតាមពូលព្រមទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជោគជ័យ ហេតុធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ជាខ្លាំងខណៈវត្តមានរបស់អ្នកប្រដាល់ទាំង២នាក់ហាក់ខុសគ្នាបើគិតពីបទពិសោធន៍នៅលើសង្វៀនប្រដាល់នោះ។
កីឡាករ សុខ សុវណ្ណ គឺអ្នកប្រដាល់ចាស់វស្សារបស់សមាគម កីឡាករសួងការពារជាតិ បានវាយយកឈ្នះដៃគូរបស់២នាក់ចាញ់ម្នាក់ឈរនៅរៀងទី១ក្នុងពូល B ហើយបន្តវាយឈ្នះមួយប្រកួតទៀតក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ គឺឈ្នះ កីឡាករ ឌុម កែវដា របស់ក្លិបមកុដរាជសីហ៍ដោយពិន្ទុ។
ចំណែកឯកីឡាករ សេក គឹមរួន បានឆ្លងកាត់ការប្រកួតវគ្គជម្រុះ៣ប្រកួតក្នុងពូល A វាយឈ្នះទាំង៣ប្រកួត ឈរនៅលេខរៀងទី១ រួចបានវាយឈ្នះ កីឡាករម៉ន ចាន់ដារ៉ា មកពីក្លិបឫទ្ធីពោធិសែនជ័យ លេខ២ពូលBដោយពិន្ទុ។
ក្រោយចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពួកគេទាំង២នាក់ សុទ្ធតែបានសន្យាថា នៅវគ្គ ផ្តាច់ព្រ័ត្រពួកខ្លួននឹងធ្វើឲ្យបានកាន់ល្អជាងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រទៅទៀត ។ បើទោះបី សុខ សុវណ្ណនិងសេក គឹមរួនសុទ្ធតែអះអាងថា ចង់គ្រប់គ្រងពានរង្វាន់និងប្រាក់លានរបស់ស៊ីម៉ងត៍អូដ្ឋរៀងៗខ្លួន។ ចម្ងល់ទាំងនេះ និងត្រូវអ្នកប្រដាល់ទាំង២នាក់បញ្ចប់នាយប់ថ្ងៃសៅរ៍។
ប៉ុន្តែអ្នកដែលអាចបញ្ជាក់ថា កីឡាករ សុខ សុវណ្ណឬក៏សេកគឹមរួនឈ្នះវគ្គផ្តាច់ព្រ័តមានរំពឹងលើចុងប៊ិចលោកគណៈកម្មការដាក់ពិន្ទុទាំង៥នាក់ប៉ុណ្ណោះហើយទស្សនិកជនសង្ឃឹមថា ទឹកប៊ិចគណៈកម្មការផ្តលភាព សុក្រឹតយុត្តិធម៌មិនលំអៀងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមជើងឯកអធិរាជស៊ីម៉ង់អូដ្ឋរដូវកាលទី២ រវាងសេក គឹមរួន និងសុខ សុវណ្ណ។
ចំពោះ កីឡាករ ម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ជាមួយ កីឡាករ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍។
គួររំលឹកថា ចំពោះពានរង្វាន់និងប្រាក់រង្វាន់កំពូលជើងឯក«អធិរាជសង្វៀនស៊ីម៉ងត៍អូដ្ឋ » ចំណាត់ថ្នាក់ទទួលបានពាន១ និងប្រាក់រង្វាន់ចំនួន២.៥០០ដុល្លារ លេខ២ ទទួលបានបពានរង្វាន់១ និងថវិកាចំនួន១.០០០ដុល្លារ និងលេខ៣ទទួលបានពានរង្វាន់ថវិកាចំនួន៥០០ដុល្លារ ៕
ដោយ៖ សារីម