ឃាត់ខ្លួនបុរសពូកែប្រើអំពើហឹង្សានិងគំរាមដុតកម្ទេចផ្សារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលស្រុកវាលវែងឃាត់ខ្លួនបុរសម្នាក់ពូកែខាងប្រើអំពើហឹង្សាក្នុងគ្រួសារ និងគំរាមដុតកម្ទេចផ្សារ។

ហេតុការណ៍នគរបាលឃាត់ខ្លួនជនសង្ស័យចូលចិត្តប្រើហឹង្សាខាងលើ ប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងផ្សារប្រម៉ោយ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បុរសសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ឆែម វុទី្ធ អាយុ ២៦ឆ្នាំរស់នៅភូមិ.ឃុំកើតហេតុ។

ករណីខាងលើ លោកវរៈសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងប្រាប់អោយដឹងថាៈការដែលបង្រ្កាបឃាត់ជនសង្ស័យរូបនេះ ខណៈរូបគេធ្វើសកម្មភាពហឹង្សាក្នុងគ្រួសារបណ្ដាល​ឲ្យប្រពន្ធរងរបួស និងបានគំរាមដុតកម្ទេចផ្សារទៀតផង នៅពេលដែលអ្នកក្បែរខាងឃាត់គេកាន់ខ្លាំង ហើយស្រែកគំរាមថាសមត្ថកិច្ចមកឲ្យទាន់រយៈពេលត្រឹម១០នាទី ពុំដូច្នោះទេគេនិងដុតកម្ទេចផ្សារនេះចោល គ្រានោះសមត្ថកិច្ចមកជួយអន្តរាគមន៍ក៏ត្រូវជននេះវាយប្រជាការពារភូមិម្នាក់បណ្ដាលឲ្យរបួសជើងម្ខាងដើរមិនរួច ព្រមទាំងតដៃជាមួយសមត្ថកិច្ចយ៉ាងស្វិតស្វាញផងដែរ។

លោកបន្តថាក្រោយការស្រាវជ្រាវមូលហេតុដែលធ្វើឲ្យបុរសខាងលើដូចទមិឡចូលនេះ មុនកើតហេតុបន្តិច រូបគេនិងមិត្តភ័ក្ត ៣នាក់ទៀតនាំគ្នាជួបជុំផឹកសីុនៅផ្ទះ (ត្រង់ចំណុចក្នុងផ្សារ) រួចបែកគំនិតបរបួលគ្នាទៅផឹកនិងច្រៀងខារ៉ាអូរខេបន្ត គ្រានោះជនសង្ស័យបានសុំលុយប្រពន្្ធប៉ុន្តែមិនបានទេ ធ្វើឲ្យគេអន់ចិត្តក៏ទៅតាមមិត្តបាត់មួយសន្ទុះ នៅគ្រាដែលត្រឡប់មកវិញក៏បានរករឿងប្រពន្ធថាបំបាក់មុខគាត់នៅចំពោះមុខមិត្តភ័ក្រ ហើយប៉ុន្មានដងមុនៗមានរឿងរាវប្រពន្ធបានមកប្ដឹង និងបានហៅយកមកធ្វើការអប់រំម្ដងរួចថ្មីៗ។

លោកអធិការបន្តទៀតថាករណីឃាត់ខ្លួនបុរសរូបនេះ លោកបានបំពេញសំណុំបែបបទបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីបន្តតាមនិតិវិធី៕

image

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print