សកលវិទ្យាល័យជាង ៣០ នៅចក្រភពអង់គ្លេស៖ រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ខណៈនិស្សិតរាប់ពាន់នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅដាក់ដោយឡែកពីគេ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាននៅទូទាំងចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា៖ចាប់តាំងពីការចាប់ផ្តើមឆមាសថ្មីនៅដើមខែនេះករណីឆ្លងជំងឺ COVID-19 នៅតាមសាកលវិទ្យាល័យជាង ៣០កន្លែង ក្នុងចំណោមសកលវិទ្យាល័យទាំងអស់ ១៣០ នៅចក្រភពអង់គ្លេស មានករណីឆ្លង COVID-19 រហូតមកទល់ពេលនេះ។ របាយការណ៍ក្នុងស្រុក បានបង្ហាញថា ខណៈនេះនិស្សិតរាប់ពាន់នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅដាក់ដោយឡែកពីគេ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC ប៉ុន្តែមិនមានតួលេខផ្លូវការចេញពីរដ្ឋាភិបាលអង់គ្លេសនោះទេ

បើតាមសារព័ត៌មាន Sky News ជុំវិញបញ្ហានេះដែរ បានរាយការណ៍ថា សាកលវិទ្យាល័យ Manchester Metropolitan បានបង្គាប់ឲ្យនិស្សិតប្រមាណ ,៧០០ នាក់ដាក់ខ្លួនឯងឲ្យស្ថិតនៅដាក់ដោយឡែកពីគេ បន្ទាប់ពីករណីឆ្លងចំនួន ១២៧ករណី ត្រូវបានបញ្ជាក់។ ចំណែកកឯសាកលវិទ្យាល័យ Glasgow មានករណីឆ្លងចំនួន ១៧២នាក់ និងនិស្សិតចំនួនជាង ៦០០នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។

ដោយឡែកបើតាមសកលវិទ្យាល័យ ក៏បានអះអាងថា ចង្កោមចម្លងនេះ ដំបូងឡើយត្រូវបានរកឃើញនៅក្នុងសាលស្នាក់នៅរបស់និស្សិតចំនួនពីរកន្លែងនៃសកលវិទ្យាល័យ Glasgow ប៉ុន្តែការផ្ទុះឡើងនេះ មានជាប់ទាក់ទងនឹងពិធីជប់លៀងរបស់ក្រុមនិស្សិតទើបចូលសកលវិទ្យាល័យថ្មីៗ នៅដើមខែកញ្ញានេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print