​មហាសេដ្ឋី​ដូ​ណា​ល់​ ត្រាំ​ នាំមុខ​លើ​គូប្រជែង​តែ​នៅ​ចាញ់​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ដដែល

ចែករំលែក៖

​ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខភាព​ ប្រធានាធិបតី​អា​មេ​រិ​ក​មានការ​ប្រែប្រួល​ ជា​បន្ដ​បន្ទាន់​នៅ​តាម​រដ្ឋ​នីមួយៗ​ដោយ​កន្លង​មក​លោក​ដូ​ណា​ល់​ ត្រាំ​ បាន​បរា​ ជ័យ​ក្រោម​គូប្រជែង​របស់​ខ្លួន​ ក្នុង​រដ្ឋ​ Iowa​ តែ​បាន​យកឈ្នះ​វិញ​នៅ​ក្នុង​រដ្ឋ​ ផ្សេង​ទៀត​ដូច​ជា​រដ្ឋ​ New​ Hampshire​ ជាដើម​។​

​បើ​ទោះបី​មាន​សម្លេង​គាំទ្រ​កើនឡើង​តែ​គណបក្ស​សាធារណរដ្ឋ​នៅ​តែ​មានការ​ គាំទ្រ​តិច​ជាង​បេក្ខភាព​មក​ពី​គណបក្ស​ ប្រជាធិបតេយ្យ​ដដែល​ ក្នុង​នោះ​មាន​ លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជា​បេ​ក្ខ​ ភាព​កំពុង​តែ​លេចធ្លោ​បំផុត​។​

​កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ លទ្ធផល​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាបឋម​នៅ​ក្នុង​រដ្ឋ​ New​ Hamp-shire​ ក្នុង​ការ​ជ្រើសរើស​បេក្ខភាព​ ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦​បង្ហាញ​ ឱ្យ​ឃើញ​ថា​ លោក​ដូ​ណា​ល់​ ត្រាំ​ និង​សមា​ ជិ​ក​ព្រឹទ្ធ​ភា​លោក​ John​ Kasich​ ជា​អ្នក​ ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ ខាងលើ​ ។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាងលើ​គណ​ បក្ស​ប្រជាធិបតេយ្យ​ក៏​មាន​បេក្ខភាព​២​ រូប​ផង​ដែរ​គឺ​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ និង​សមាជិក​ព្រឹទ្ធ​ភា​លោក​ Sander​ ។​ ដោយឡែក​គណបក្ស​សាធារណរដ្ឋ​មាន​ បេក្ខភាព​ដល់​ទៅ​៨​រូប​ចូលរួម​ ក្នុង​នោះ​ លោក​ដូ​ណា​ល់​ ត្រាំ​ នាំមុខ​លើ​បេ​ក្ខ​ ភាព​ទាំងអស់​ ។​

​តាម​លទ្ធផល​ស្ទង់​មតិ​ខាងក្រៅ​បន្ទាប់​ ពី​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​គណៈ​ ក​ម្មា​ធិ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​រដ្ឋ​ New​ Hampshire​ បានឱ្យ​ដឹង​ថា​ លោក​ដូ​ណា​ល់​ ត្រាំ​ ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ ឆ្នោត​ក្នុង​រដ្ឋ​ខាងលើ​ដោយ​មាន​សម្លេង​ គាំទ្រ​លោក​រហូត​ដល់​ទៅ​៣៣​្ប​៩១​ភាគ​ រយ​។​ ចំណែក​អ្នក​ដែល​ឈរ​លំដាប់​ទី​២​ គឺ​លោក​ John​ Kasich​ មាន​សម្លេង​ គាំទ្រ​១៦,១៩​ភាគរយ​។​ ដោយឡែក​ លោក​ Ted​ Cruz​ អ្នក​ដែល​ទទួល​បាន​ ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុងរ​ដ្ឋី​ owa​ បាន​ត្រឹមតែ​លំដាប់​ទី​៤​ប៉ុណ្ណោះ​ ដោយ​មាន​សម្លេង​គាំទ្រ​តែ​១១​្ប​៤៦​ភាគរយ​ ។​

​ចំណែក​បក្ខ​ភាព​មក​ពី​គណបក្ស​ប្រជា​ ធិ​ប​តេ​យ្យ​វិញ​សមាជិក​ព្រឹទ្ធ​ភាព​លោក​ Sanders​ ទទួល​បាន​សម្លេង​គាំទ្រ​ដល់​ទៅ​ ៥៦,៦១​ភាគរយ​នាំមុខ​លើ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ដែល​មាន​សម្លេង​គាំ​ ទ្រ​តែ​៤១,៣៧​ភាគរយ​។​

​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារ​ ព័ត៌មាន​ក្រោយ​លទ្ធផល​បោះ​ឆ្នោត​លោក​ ស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បញ្ជាក់​ថា​ លោក​ ស្រី​ទទួលយក​ការ​បរាជ័យ​ខាងលើ​ ។​

​នៅ​ក្នុង​រដ្ឋ​ New​ Hampshire​ គឺជា​ ការ​បោះ​ឆ្នោត​តាំង​រូបភាព​សកល​ជា​លើក​ ដំបូង​ គឺ​ខុស​ពី​រដ្ឋ​ Iowa​ ដោយសារ​តែ​ នៅ​ក្នុង​រដ្ឋ​ Iowa​ ការ​បោះ​ឆ្នោត​រៀប​ ចំ​ឡើង​ដោយ​គណបក្ស​របស់​ខ្លួន​។​ ចំណែក​ ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​new​ Hampshire​ រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ​ Iowa​ លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ទទួល​បាន​ ជ័យជម្នះ​ប្រ​បៀក​ប្រកិត​លើ​គូប្រជែង​ មក​ពី​គណបក្ស​ដូច​គ្នា​គឺ​លោក​ Sander​ តែ​០,២​ភាគរយ​ប៉ុណ្ណោះ​ គឺ​49,8%​ -​ 49,6%​ ៕

ses (1)

ses

...

ប្រែសម្រួល៖ ​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print